កីឡា​ជនពិការភ្នែក​​កម្ពុជា​​ចូលរួម​​ប្រកួត​ជើង​ឯក​​អាស៊ី​អាគ្នេយ៍​​នៅ​​ថៃ​​

ដោយ៖ Vayofm Teams 29-12-2017 6:09 pm 411

​កីឡា​ជនពិការភ្នែក​កម្ពុជា​ចំនួន​៨​នាក់ រួមទាំង​គ្រូបង្វឹក គ្រូ​ជំនួយ​៦​នាក់​ផ្សេងទៀត ចូលរួម​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ នៅ​ប្រទេស​ថៃ​។ ពួកគេ​បាន​ចេញដំណើរ​តាម​រថយន្ត​ពី​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​យប់​ថ្ងៃទី​២៧​ធ្នូ ឆ្ពោះទៅកាន់​ខេត្ត​ឆា​ឈឿង​សា​វ ដែលជា​កន្លែង​រៀបចំ​ព្រឹត្តិការណ៍​កីឡាបាល់បោះ​ជនពិការភ្នែក GoalBall ជើងឯក​អាស៊ីអាគ្នេយ៍​។​

​ការប្រកួត​នេះ​ធ្វើ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣០ ខែ​ធ្នូ ដែលមាន​៣​ប្រទេស​ចូលរួម​គឺ កម្ពុជា ឡាវ និង​ថៃ (​ម្ចាស់ផ្ទះ​)៕

ព័ត៌មានផ្សេងទៀត