នាយករដ្ឋមន្ត្រី​អបអរសាទរ​​ព្រះខ័ន​រាជ​ស្វាយរៀង​ ដែល​បាន​​លើ​កពាន​ Hun Sen ​Cup ​2017​

ដោយ៖ អឿន ភារ៉ា 28-12-2017 9:51 am 290

​ទីបំផុត ព្រះខ័ន​រាជ​ស្វាយរៀង បានឈ្នះ​ជើងឯក​ពានរង្វាន់ Hun Sen Cup បន្ទាប់ពី​ប្រកួត​ឈ្នះ​ក្រុម​ណាហ្គា​វើល ដោយ​លទ្ធផល ៣-០ សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រចាំឆ្នាំ​២០១៧​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អបអរសាទរ និង​កោតសរសើរ​ដល់​ក្រុម​កីឡាបាលទាត់ ព្រះខ័ន​រាជ​ខេត្ត​ស្វាយរៀង ដែល​បាន​លើ​កពាន​នេះ​។ ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោកនា​យក​រដ្ឋមន្ត្រី បន្តថា​៖ ...​កីឡា​មាន​ឈ្នះ មាន​ចាញ់​គឺជា​រឿង​ធម្មតា​។ សូម​កីឡាករ​ទាំងអស់ ទាំង​អ្នកឈ្នះ និង​អ្នកចាញ់ បន្ត​ខិតខំ​ហ្វឹកហាត់​អោយ​បានល្អ​ខ្លាំង​ឡើង​ថែមទៀត ដើម្បី​ចូលរួម​ប្រកួត​នៅពេល​ក្រោយៗ​ទៀត ជាពិសេស​នៅក្នុង​ព្រឹត្តិការណ៍​កីឡា SEA Games ២០២៣ ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​។​

​សូម​ជូនពរ​កីឡាបាល់ទាត់​កម្ពុជា​ទទួល​បាន​ជោគជ័យ​ថ្មីៗ​ជា​បន្តទៀត​ទាំង​ក្នុង​ការប្រកួត​ក្នុងប្រទេស និង​លើ​ឆាក​អន្តរជាតិ​៕

ព័ត៌មានផ្សេងទៀត