នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើល ត្រូវប្រកួតគ្នាក្នុងជំនួបផ្ដាច់ព្រ័ត្រ ដើម្បីលើកពាន Hun Sen Cup ប្រចាំរដូវកាល ២០១៧ ដែលការប្រកួតធ្វើឡើងនាវេលាម៉ោង ៦ល្ងាច នៅពហុកីឡដ្ឋានជាតិ។
នៅមុខការប្រកួតប្រជែកយកជើងឯកមួយគូនេះ ក៏មានការប៉ះគ្នារវាង បឹងកេត និងអគ្គិសនីកម្ពុជា ដើម្បីដណ្តើមយកលេខ ៣ ដែលការប្រកួតធ្វើឡើងម៉ោង ៣រសៀល នៅពហុកីឡដ្ឋានជាតិដូចគ្នា៕