Terengganu FC ដែលជាក្លិបលីគកំពូលរបស់ម៉ាឡេស៊ី នឹងហោះហើរមកប្រកួតមិត្តភាព ជាមួយក្រុមខ្លាំងចំនួនបីនៅកម្ពុជា នាដើមឆ្នាំ២០១៨នេះ។
បើតាមតារាងប្រកួតបានឱ្យដឹងថា ក្លិបរបស់ប្រទេសម៉ាឡេស៊ីមួយនេះនឹងត្រូវប៉ះជាមួយក្រុមកម្ពុជា ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៦ ខែមករា និងថ្ងៃទី៨ ខែមករា ប៉ះជាមួយក្រុមក្រសួងការពារជាតិ ហើយត្រូវបន្តប្រកួតជាមួយភ្នំពេញក្រោន នៅថ្ងៃទី៩ ខែមករា។
គួរបញ្ជាក់ថា Terengganu FC ជាក្លិបដែលកីឡាករកម្ពុជា ធារី ចន្ថាប៊ីន ទើបនឹងចុះកុងត្រាជាមួយកាលពីដើមខែធ្នូនេះ។ អតីតកីឡាករភ្នំពេញក្រោនរូបនេះ នឹងរួមដំណើរជាមួយក្លិបថ្មីរបស់គេមកទឹកដីកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ខាងមុខនេះផងដែរ៕