ធា​រី ចន្ថា​ប៊ីន ​មោទនភាព​​ដែល​បាន​​ទៅលេង​ឲ្យ​ក្លិប ​Terengganu ​របស់​​ម៉ាឡេស៊ី​​

ដោយ៖ Vayofm Teams 05-12-2017 3:30 pm 504

​កីឡាករ​បាល់ទាត់​ឆ្នើម​របស់​កម្ពុជា ធា​រី ចន្ថា​ប៊ីន បានបង្ហាញ​ក្តីរំភើប និង​ថា មាន​មោទនភាព​ជាខ្លាំង ដែល​បាន​ចូល​រួមជាមួយ Super League របស់​ក្លិប Terengganu FC ប្រទេស​ម៉ាឡេស៊ី​។ នេះ​បើតាម​ទំព័រ​ហ្វេ​សប៊ុក​កីឡាករ ធា​រី ចន្ថា​ប៊ីន​។​

​ចន្ថា​ប៊ីន បាន​ចុះ​កុងត្រា​ជាមួយ​ក្លិប Terengganu FC នៅ​ថ្ងៃទី​៥ ខែធ្នូ​នេះ ហើយ​គេ​នឹង​ទៅលេង​ឲ្យ​ក្លិប​របស់​ប្រទេស​ម៉ាឡេស៊ី​មួយ​នេះ សម្រាប់​រដូវ​កាល ២០១៨/២០១៩​។ កីឡាករ ធា​រី ចន្ថា​ប៊ីន បាន ក្លាយជា​កីឡាករ​កម្ពុជា​ដំបូង​គេ ដែល​មានឱកាស​បង្ហាញ​ថ្វី​ជើង​នៅក្នុង​លី​គ​ម៉ាឡេស៊ី ដែល​ជាលី​គ​ខ្លាំង​មួយ​នៅ​តំបន់​អាស៊ាន​៕

ខាងក្រោមនេះជាវីដេអូចុះកុងត្រារបស់កីឡាករ ធា​រី ចន្ថា​ប៊ីន ជាមួយក្លិប Terengganu FC ៖

ព័ត៌មានផ្សេងទៀត