៧​ប្រទេស​កំពុងមាន​វត្ត​មាន​ក្នុង​ការប្រកួត​កីឡា Kukkiwon Taekwondo នៅ​កម្ពុជា​

ដោយ៖ Vayofm Teams 02-12-2017 2:36 pm 410

​បណ្តា​ប្រទេស​នានា​ចំនួន​៧ ក្នុង​ទ្វីបអាស៊ី និង​ម្ចាស់ផ្ទះ​កម្ពុជា​បាន​ចូលរួម​ប្រកួត​កីឡា Kukkiwon Taekwondo អាស៊ី នៅក្នុង​សាល​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា ដែល​រៀបចំ​ដោយ​ខេ​មរ​សហព័ន្ធ​តេក្វាន់​ដូ​ស្ទីល WTF​។ ពិធី​បើក​ការប្រកួត​ជា​ផ្លូវការ បាន​ធ្វើឡើង​កាលពី​ថៃ្ង​ម្សិលមិញ ក្រោម​វត្តមាន​លោក​ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ព្រឹត្តិការណ៍​នេះ មាន​ការចូលរួម​ប្រកួតប្រជែង​ពី​បណ្ដា​ក្លឹប​មកពី​ប្រទេស​ចំនួន​៨ រួមមាន និង​មាន​កីឡាករ កីឡាការិនី​សរុប​ចំនួន​៦៩៦​នាក់​។ ប្រទេស​ដែល​ចូលរួម រួមមាន​៖ កម្ពុជា កូរ៉េ ចិន ឥណ្ឌា ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា នេ​ប៉ាល់ និង​រៀត​ណាម​។​

​ការប្រកួត​នេះ ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ដោយមាន ៦៦​វិញ្ញាសា ដោយ​ចែកចេញជា​វិញ្ញាសា​ឯកត្តជន ៤៥​វិញ្ញាសា និង​វិញ្ញាសា​ជា​ក្រុម ២១​វិញ្ញាសា​។ ក្នុងនោះ មាន​វិញ្ញាសា​ប្រើ​កណ្តាប់ដៃ​វាយ​បំបែក ប្រើ​កម្លាំង​ដៃ​កាប់​បំបាក់ លោត​ទាត់ យក​កម្ពស់ លោត​ទាត់​យក​ចម្ងាយ វាយ​កត្តា និង​ការសម្តែង​ជាដើម​៕

ព័ត៌មានផ្សេងទៀត