ម៉ូតូហោះ​ខ្មែរជាង​៥០​នឹងប្រណាំងយក​ពាន​រង្វាន់​​​ធំ​​​នៅ​ពាក់កណ្តាល​​ខែ​ធ្នូ​​នេះ​​

ដោយ៖ Vayofm Teams 01-12-2017 4:52 pm 479

​កីឡាករ​ប្រណាំង​ម៉ូតូ​ហោះ ជាង​៥០​នាក់ នឹងត្រូវ​ប្រកួត​​ដណ្តើម​​ពាន​រង្វាន់​​​ធំ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន 7NG នៅលើ​ទីលាន SCT Sport Complex ស្ថិតនៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។

​ការប្រកួត​កីឡា​ប្រណាំង​ម៉ូតូ​ឆ្លងកាត់​ឧបសគ្គ​ដណ្ដើមពាន​រង្វាន់​នេះ មាន​ប្រាក់រង្វាន់ ចាប់ពី ៥០០​ដុល្លារ រហូតដល់ ៣.០០០​ពាន់​ដុល្លារ​។​

​ការប្រកួត​នេះដែរ គណៈកម្មការ​ប្រកួត​បា​ន​បែងចែក​ជា​៤ កម្រិត ដោយ​កីឡាករ​កម្រិត A មាន​កីឡាករ​ជាង ១០​នាក់ កម្រិត​B មាន​កីឡាករ​ជិត ២០​នាក់ កម្រិត​C មាន​កីឡាករ ១៤​នាក់ និង​ក្រុមកីឡា​វ័យចាស់ ដែល​ស្ថិតក្នុង​ក្រុម VIP គឺមាន​កីឡាករ ១៥​នាក់​ចូលរួម​ផងដែរ​៕

ព័ត៌មានផ្សេងទៀត