​កីឡាករក្លិប​ Barça ​ទទួលបាន​រថយន្ត ​Audi ​ស៊េរីថ្មី​ម្នាក់​មួយ​គ្រឿង​

ដោយ៖ Vayofm Teams 01-12-2017 9:32 am 311

​តារា​ឆ្នើម​របស់​ក្លិប Barcelona រួមទាំង Lionel Messi និង Luis Suarez ទទួលបាន​រថយន្ត​ម៉ាក​ថ្មី​ពី​អ្នក​ឧបត្ថម្ភ​រថយន្ត Audi សម្រាប់​រដូវ​កាល 2017/18​។ នេះ​បើ​ការ​ឱ្យដឹង​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ក្លិប Barcelona នៅ​ថ្ងៃទី​១ ខែធ្នូ​នេះ​។​

ចំណែក លោក ERNESTO VALVERDE ដែលជាគ្រូបង្វឹក ក៏ទទួលបានរថយន្តមួយគ្រឿងផងដែរ។

​កីឡាករ​ទាំងអស់​បាន​ធ្វើដំណើរ​ទៅកាន់​ទីលានប្រណាំង Barcelona-Catalunya សម្រាប់​ថ្ងៃ​រីករាយ​កំសាន្ត​នៅក្នុង​ឱកាស​នេះ ហើយ​ពួកគេ​បាន​បែងចែក​ជា​ក្រុម ដើម្បី​ធ្វើ​ការប្រកួតប្រណាំង​រថ​យន្ត ដែល​រៀបចំ​ដោយ Audi ក្នុង​បរិយាកាស​រីករាយ​បំផុត​។​

​គួរកត់សម្គាល់​ដែរថា ពិធី​ប្រគល់ និង​ទទួល​រថយន្ត​នេះ ធ្វើឡើង​មួយ​សប្តាហ៍ បន្ទាប់ពី​គូប្រជែង​របស់​ពួកគេ​នៅឯ​ក្លិប Real Madrid ក៏​ទទួលបាន​ដូចគ្នា​ដែរ​៕

សូមទស្សនាវីដេអូនៃសកម្មភាពទទួលរថយន្តនៅ​ទីលានប្រណាំង Barcelona-Catalunya ៖

ខាងក្រោមនេះ ជាឈ្មោះកីឡាករទាំងអស់ដែលទទួលបានរថយន្ត Audi ៖

  1. LIONEL MESSI ទទួលបានរថយន្ត AUDI សេរី RS 6 AVANT PERFORMANCE 4.0 TFSI QUATTRO  Sepang Blue pearl
  2. DENIS SUAREZ ទទួលបានរថយន្ត AUDI សេរី Q7 SPORT 3.0 TDI QUATTRO — Glacier White metallic
  3. ALEIX VIDAL ទទួលបានរថយន្ត AUDI សេរីR8 SPYDER V10 5.2 FSI QUATTRO — Tango Red metallic
  4. ARDA TURAN ទទួលបានរថយន្ត AUDI សេរី Q7 SPORT 3.0 TDI QUATTRO — Orca Black metallic
  5. LUIS SUAREZ ទទួលបានរថយន្ត AUDI សេរី RS 6 AVANT PERFORMANCE 4.0 TFSI QUATTRO — Daytona Gray matte
  6. IVAN RAKITIC ទទួលបានរថយន្ត AUDI សេរី Q7 SPORT 3.0 TDI QUATTRO — Graphite Gray metallic
  7. JAVIER MASCHERANO ទទួលបានរថយន្ត AUDI សេរី A7 SPORTBACK BLACK LINE EDITION 3.0 TDI QUATTRO — Glacier White metallic
  8. JORDI ALBA ទទួលបានរថយន្ត AUDI សេរី Q7 SPORT 3.0 TDI QUATTRO — Sepang Blue pearl
  9. GERARD DEULOFEU ទទួលបានរថយន្ត AUDI សេរី Q5 DESIGN 2.0 TDI QUATTRO-ULTRA — Mythos Black metallic
  10. THOMAS VERMAELEN ទទួលបានរថយន្ត AUDI សេរី Q7 SPORT 3.0 TDI QUATTRO — Floret Silver metallic
  11. OUSMANE DEMBELÉ ទទួលបានរថយន្ត AUDI សេរី RS3 SPORTBACK 2.5 TFSI QUATTRO — Panther Black crystal
  12. JASPER CILLESSEN ទទួលបានរថយន្ត AUDI សេរី Q7 SPORT 3.0 TDI QUATTRO — Ink Blue metallic
  13. PACO ALCACER ទទួលបានរថយន្ត AUDI សេរី RS3 SPORTBACK 2.5 TFSI QUATTRO — Panther Black crystal
  14. NELSON SEMEDO ទទួលបានរថយន្ត AUDI សេរី Q7 3.0 TDI E-TRON QUATTRO — Carrara White
  15. SAMUEL UMTITI ទទួលបានរថយន្ត AUDI សេរី RS3 SPORTBACK 2.5 TFSI QUATTRO — Catalonia Red metallic
  16. RAFINHA ទទួលបានរថយន្ត AUDI សេរី Q7 SPORT 3.0 TDI QUATTRO — Daytona Gray pearl
  17. SERGI ROBERTO ទទួលបានរថយន្ត AUDI សេរី RS3 SPORTBACK 2.5 TFSI QUATTRO — Catalonia Red metallic
  18. SERGIO BUSQUETS ទទួលបានរថយន្ត AUDI សេរី R8 PLUS — Daytona Gray matte
  19. TER STEGEN ទទួលបានរថយន្ត AUDI សេរី SQ5 S LINE 3.0 TFSI QUATTRO — Mythos Black metallic
  20. ANDRE GOMES ទទួលបានរថយន្ត AUDI សេរី Q7 SPORT 3.0 TDI QUATTRO — Floret Silver metallic
  21. LUCAS DIGNE ទទួលបានរថយន្ត AUDI សេរី RS3 SPORTBACK 2.5 TFSI QUATTRO — Daytona Gray pearl
  22. PAULINHO ទទួលបានរថយន្ត AUDI សេរី Q7 DESIGN E-TRON 3.0 TDI QUATTRO — Glacier White metallic
  23. GERARD PIQUÉ ទទួលបានរថយន្ត AUDI សេរី RS 6 AVANT PERFORMANCE 4.0 TFSI QUATTRO — Daytona Gray matte
  24. ANDRES INIESTA ទទួលបានរថយន្ត AUDI សេរី SQ7 4.0 TDI QUATTRO — Glacier White metallic
  25. ERNESTO VALVERDE(គ្រូងបង្វឹក) ទទួលបានរថយន្ត AUDI សេរី Q7 E-TRON 3.0 TDI QUATTRO — Floret Silver metallic

ព័ត៌មានផ្សេងទៀត