ជប៉ុន​បញ្ជូន​គ្រូ​កា​រ៉ាតេ​ដូ​​៥​រូប មក​​បង្វឹក​​កីឡា​​កា​រ៉ាតេ​​កម្ពុជា​​

ដោយ៖ Vayofm Teams 30-11-2017 3:21 pm 456

​ជប៉ុន​បញ្ជូន​គ្រូបង្វឹក​កីឡា​កា​រ៉ា​តេជ​ប៉ុន​ចំនួន ៥​រូប មកពី​សហព័ន្ធ​កា​រ៉ាតេ​ដូ​ជប៉ុន ដើម្បី​ធ្វើការ​បង្វឹក​កីឡា​កា​រ៉ាតេ​ដែលជា​កីឡា​យុទ្ធសិល្ប៍​ជប៉ុនដ៏​ល្បីល្បាញ​បំផុ​តដល់​កម្ពុជា ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​វិទ្យុ​វាយោ​ទទួលបាន​នៅ​ថ្ងៃទី​២៩ វិច្ឆិកា​ម្សិលមិញ​។​

​សេចក្តីប្រកាស​ដដែល បានឱ្យដឹងថា ការ​បញ្ចូន​គ្រូបង្វឹក​កីឡាកា​រ៉ាតេ​ជប៉ុន​ត្រូវបាន​ធ្វើឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​សំណើរ​របស់លោក​អូន ព័ន្ធ​មុនី​រត្ន ដែលជា​ប្រធាន​CKF ក្នុងកំឡុងពេល​ដែល​លោក​បាន​ធ្វើដំណើរ​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន​ឆ្នាំមុន​។ គណៈប្រតិភូ​នឹង​ចូលជួប​សម្តែង​ការគួរសម​ដល់​លោក​អូន ព័ន្ធ​មុនី​រត្ន និង​លោក​ហង់ ជួនណា​រុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ក្រៅពីនេះ គ្រូបង្វឹក​កីឡា​កា​រ៉ាតេ​នឹង​បង្វឹកអ​ត្ត​ពលិក​ការ៉ា​តេ​កម្ពុជា និង​អាជ្ញាកណ្តាល​នៅ​ថ្ងៃទី​២ និង ទី​៣ ខែ​ធ្នូ នៅ​ម​ជ្ឈ​-​មណ្ឌល​ជាតិ​ហ្វឹកហាត់​កីឡា​កា​រ៉ាតេ ដែល​ស្ថិតនៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

​ក្រសួងការបរទេស​ជ​ប៉ុន សង្ឃឹមថា​ការ​បញ្ចូន​ប្រតិភូ​ទាំងនេះ​នឹង​អាច​ពង្រឹង​នូវ​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​ក៏ដូចជា​អភិវឌ្ឍ​ចលនា​ការ​ឆ្ពោះទៅកាន់​កីឡា​អូឡាំពិក និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​តូ​ក្យូ​២០២០ និង​កីឡា​ស៊ី​ហ្គេម ដែល​នឹង​រៀបចំឡើង​ក្នុងប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០២៣៕

​ខាងក្រោមនេះ ជាបញ្ជីឈ្មោះ និងព័ត៌មានរបស់គ្រូបង្វឹក​កីឡា​កា​រ៉ា​តេជ​ប៉ុនទាំង ៥​រូប៖

ព័ត៌មានផ្សេងទៀត