កម្មវិធី​ប្រកួត​​ប្រដាល់​សកល​ថ្នាក់ជាតិ​​ចាប់ពី​​ប្រភេទ​​ទម្ងន់​​៤៩​​ដល់​​៨១​​គីឡូក្រាម​​

ដោយ៖ Vayofm Teams 29-11-2017 3:18 pm 230

​ការប្រកួត​កីឡា​ប្រដាល់សកល ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០១៧ កំពុង​ប្រព្រឹត្តទៅ​នៅ​តំបន់​អភិវឌ្ឍ 7NG ទីតាំង​ស្កា​យ​លែ​ន ស្ថិតនៅ​ឃុំ​វិហា​សួគ៍ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ពី​ថ្ងៃទី​២៧ ដល់ ៣០ ខែវិច្ឆិកា​។​

​ការប្រកួត​ជើងឯក​ឆ្នាំនេះ គឺ​ប្រកួត​លើ ៨ ប្រភេទ​ទម្ងន់ រួមមាន​៖ ៤៩kg ៥២kg ៥៦kg ៦០kg ៦៤kg ៦៩kg ៧៥kg និង ៨១kg​។ កីឡាករ​ចូលរួម​សរុប​ចំនួន ៥៧​នាក់ មកពី ៩​រាជធានី​-​ខេត្ត និង ២​ក្រសួង​។ កីឡាករ​ចូលរួម​ទាំងអស់ គឺជា​កីឡាករ​ឆ្នើម​ប្រចាំខេត្ត​នី​មួយៗ ដោយ​ធ្វើការ​ចម្រាញ់ និង​ស្វែង​កីឡាករ​ខ្លាំង​ពិត សម្រាប់​ជើងឯក​ប្រចាំឆ្នាំ​២០១៧​នេះ​។​

​ខាងក្រោម​នេះ ជា​តារាង​ផ្គូរ​ផ្គង​កីឡាករ​ប្រកួត​កីឡា​ប្រដាល់សកល ដែល​បង្ហាញ​ដោយ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​៖

ព័ត៌មានផ្សេងទៀត