កម្ពុជា​​នឹង​រៀបចំ​​ការប្រកួត​កីឡា​​ប្រដាល់​សកល​​ថ្នាក់​ជាតិ​​នៅ​ចុង​ខែ​​វិច្ឆិកា​​នេះ​​

ដោយ៖ Vayofm Teams 21-11-2017 4:29 pm 1336

​ការប្រកួត​កីឡា​ប្រដាល់សកល​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០១៧ នឹង​ចាប់​ប្រកួត​ពី​ថ្ងៃទី​២៧ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ក្រុមហ៊ុន​ស្កា​យ​លែ​ន របស់​ឧកញ៉ា ស្រី ចាន់ថន ។

​បើតាម​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បានឱ្យដឹងថា ការប្រកួត​ជើងឯក​ឆ្នាំនេះ នឹង​ប្រកួត​លើ ៨ ប្រភេទ​ទម្ងន់ រួមមាន​៖ ៤៩kg ៥២kg ៥៦kg ៦០kg ៦៤kg ៦៩kg ៧៥kg និង ៨១kg​។ កីឡាករ​ចូលរួម​សរុប​ចំនួន ៥៧​នាក់ មកពី ៩​រាជធានី​-​ខេត្ត និង ២​ក្រសួង​។ កីឡាករ​ចូលរួម​ទាំងអស់ គឺជា​កីឡាករ​ឆ្នើម​ប្រចាំខេត្ត​នី​មួយៗ ។

​ជុំវិញ​ការហូបចុក និង​ស្នាក់នៅ សម្រាប់​ប្រតិភូ​កីឡា​ប្រដាល់សកល​ទាំងអស់​ដែល​ចូលរួម​ប្រកួត​នេះ គឺ​លោក​ឧកញ៉ា ស្រី ចាន់ថន ជា​អ្នករ៉ាប់រង​ឧបត្ថម្ភ​ទាំងស្រុង​៕

ព័ត៌មានផ្សេងទៀត