មកដល់ពេល​នេះ តើ​ប្រទេស​ណាខ្លះ​​ដែល​បាន​​កៅអី​​ទៅ​ World​ Cup ​នៅ​​រុស្ស៊ី​​?​

ដោយ៖ Vayofm Teams 14-11-2017 5:15 pm 1530

​ការប្រកួត​ជុំ​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ World Cup កំពុង​ប្រព្រឹត្តទៅ​យ៉ាង​ក្តៅគគុក​។ មកទល់នឹង​ពេលនេះ គេ​រកឃើញ ប្រទេស​ចំនួន​២៩​ហើយ ក្នុងចំណោម​៣២​ប្រទេស ដែល​បាន​សំបុត្រ​សម្រាប់​ធ្វើដំណើរ​ទៅ​ប្រទេស​រុស្សី ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2018 នា​រដូវក្តៅ​ខាងមុខ​។​

​យោងតាម​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឱ្យដឹងថា ប្រទេស​ទាំង ២៩​នោះ រួមមាន​៖

​ទ្វីបអឺរ៉ុប​

  • ​រុស្ស៊ី (​ម្ចាស់ផ្ទះ​)
  • បារាំង​
  • ព័រ​ទុយ​ហ្គាល់​
  • អាល្លឺម៉ង់
  • ស៊េ​ប៊ី​
  • ​ប៉ូឡូញ​
  • អង់គ្លេស​
  • អេ​ស្ប៉ាញ
  • បែ​ល​ហ្សិក​
  • អៀ​កឡង់​
  • ក្រូ​អាយ​
  • ស៊ុយ​អ៊ែត​
  • ស្វីស​

​ទ្វីបអាមេរិក​ខាងត្បូង​

  • ប្រេ​ស៊ីល​
  • អ៊ុយ​រូ​ហ្គាយ​
  • អា​ហ្សង់​ទីន​
  • កូឡុំប៊ី​

​ទ្វីបអាមេរិក​ខាងជើង​

  • ម៉ិក​ស៊ិក​
  • កូ​ស្តារី​កា​
  • ប៉ា​ណា​ម៉ា​

​ទី្វប​អាហ្វ្រិក​

  • នី​ហ្សេ​រី​យ៉ា​
  • ​អេ​ហ្ស៊ី​ប​
  • ម៉ារ៉ុក​
  • សេណេ​ហ្គាល់​
  • ទុយ​ណេ​ស៊ី​

​ទ្វីប​អាស៊ី​

  • អ៊ីរ៉ង់
  • កូរ៉េខាងត្បូង
  • អារ៉ាប៊ីសាអ៊ូឌីត
  • ជប៉ុន

​ចំណែក ៣​កៅអី​ដែល​នៅសល់ គឺមាន​ប្រទេស​ចំនួន​៦​ទៀត ដែល​ត្រូវ​ប្រជែង​យក ក្នុងនោះ​រួមមាន​៖
•​    ​ប៉េ​រូ (​ទ្វីបអាមេរិក​ខាងត្បូង​) ប៉ះ នូវែល​ហ្សេ​ឡង់ (​ទ្វីបអូសេអានី​)
•​    ​អៀរ​ឡង់ (​ទី្វបអឺរ៉ុប​) ប៉ះ ដា​ណឺ​ម៉ាក (​ទ្វីបអឺរ៉ុប​)
•​    ​អូស្ត្រាលី (​តំណាង​ទ្វីបអាស៊ី​) ប៉ះ ហុង​ឌុយ​រ៉ាស់ (​ទ្វីបអាមេរិក​ខាងជើង​)

​គួរ​បញ្ជាក់ថា ការប្រកួត​ដណ្តើម​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup 2018 ដែល​ប្រព្រឹត្តទៅ​​នៅ​លើ​​ទឹក​ដី​​ប្រទេស​រុស្ស៊ី នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​១៤ ខែមិថុនា ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨៕

ព័ត៌មានផ្សេងទៀត