អស្ចារ្យ​! ​កីឡាការិនី​ប៉េតង់​ កែ ឡេង ​បាន​មេដាយ​មាស​​ពិភពលោក​​ទៀត​ហើយ​

ដោយ៖ Vayofm Teams 11-11-2017 2:30 pm 1122

​កីឡា​ការិនី​ប៉េតង់​របស់​កម្ពុជា គឺ​អ្នកស្រី​កែ ឡេង ដណ្ដើមបាន​មេដាយមាស​ពិភពលោក​ទៀតហើយ ក្នុង​ការប្រកួត​នៅ​ខេត្ត​គុយ​ហួ ប្រទេស​ចិន​។

​បើតាម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ឱ្យដឹង​នៅ​ថ្ងៃទី​១១​វិច្ឆិកា​នេះ​ថា នេះ​ជា​មេដាយមាស​ពិភពលោក​ទី​៣​ហើយ របស់​កីឡាការិនី​វ័យ​ចំណាស់​រូបនេះ​។ កីឡាការិនី​កម្ពុជា កែ ឡេង បាន​ប្រកួត​ឈ្នះ​កីឡាការិនី​ថៃ​ក្នុង​ពិន្ទុ​៤៣ ទល់​៣៨ ក្នុង​ព្រឹត្តការណ៍​ការប្រ​កួ​ត​ជើងឯក​ពិភពលោក ដែលមាន​៤៣​ប្រទេស​ចូលរួម​។

NOCC បញ្ជាក់ថា កីឡាការិនី​កម្ពុជា​រូបនេះ ចាប់ផ្ដើម​លេង​កីឡា​ប៉េតង់​តាំងពី​ឆ្នាំ​១៩៩៨​មកម្ល៉េះ​។ ហើយ​ឆ្នាំ​២០១៧ គឺជា​ឆ្នាំ​ដែល​កីឡាការិនី​រូបនេះ​ជួប​សំណាងល្អ​មែនទែន ព្រោះ​បន្ទាប់ពី​ដណ្ដើមបាន​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ ពេលនេះ​រូបគេ​ដណ្ដើមបាន​មេដាយមាស​ពិភពលោក​មួយទៀត​៕​

ព័ត៌មានផ្សេងទៀត