នេះ​បាល់​ថ្មី ​សម្រាប់​លេង ​World Cup ​2018​ នៅ​រុស្ស៊ី​​

ដោយ៖ Vayofm Teams 10-11-2017 1:52 pm 333

​ទី​ផុត ក្រុមហ៊ុន Adidas បានបង្ហាញ​បាល់ World Cup ឆ្នាំ​២០១៨​ថ្មី សម្រាប់​ការប្រកួត​នៅ​ប្រទេស​រុស្ស៊ី​។ Adidas បាន​នាំ​មកវិញ​នូវ​ការ​រចនា Telstar នៅលើ​បាល់​នេះ ដែលជា​រូប​សញ្ញា ដើម្បី​អបអរ​សាទរ​ ខួប​ទី​៥០​របស់ខ្លួន​។​

​គ្រាប់​បាល់​នេះ ត្រូវបាន​ប្រើ​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍​ជើងឯក​អឺរ៉ុប ឆ្នាំ​១៩៦៨ នៅក្នុង​ប្រទេស​អ៊ីតាលី និង​​ត្រូវ​បាន​​គេ​យកមក​ក្នុង​ការប្រកួត​ចុងក្រោយ​នៅ World Cup ឆ្នាំ​១៩៧៤ នៅ​អាល្លឺម៉ង់​ខាង​លិច​។ Adidas Telstar18 ត្រូវបាន​យកមក​បង្ហាញ​ជា​លើកដំបូង​ដោយ​កីឡាករ​ល្បីៗ ដូចជា Messi, Mats Hummels និង Alvaro Morata ជាដើម​។​

Messi បាន​និយាយថា​៖ “​ខ្ញុំ​មានសំណាង​ណាស់​ដែល​បាន​ស្គាល់​គ្រាប់​បាល់​នេះ ហើយ​ខ្ញុំ​បាន​ព្យាយាម​សាកល្បង​វា​។ ខ្ញុំ​ចូលចិត្ត​វា​ទាំង​ការ​រចនា​ថ្មី ពណ៌ និង​អ្វី​គ្រប់យ៉ាង​ទាំងអស់​”៕

ប្រភព៖ The Sun

ព័ត៌មានផ្សេងទៀត