តោះ​! មក​​មើលមុខ​​កីឡាករ​បរទេស​​ដែល​​ត្រូវ​ប្រកួត​​ជាមួយ​​កីឡាក​រ​ខ្មែរ​​ក្នុង​​ព្រឹត្តការណ៍​​Khmer-​Thai ​Fight​

ដោយ៖ Vayofm Teams 09-11-2017 4:01 pm 1816

ព្រឹត្តិការណ៍​ប្រដាល់​ដ៏​កក្រើក និង​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា ឈ្មោះថា Khmer-Thai Fight នឹង​ប្រព្រឹត្តទៅ​នៅ​ម៉ោង ៦​ល្ងាច ថ្ងៃ​សៅរ៍ ទី​២៥ ខែវិច្ឆិកា​ខាងមុខ ក្នុង​ពហុកីឡាដ្ឋាន​ជាតិ (​សាល​ប្រកួត​បាល់បោះ​/​បាល់ទះ​) រាជធានី​ភ្នំពេញ​។ សំបុត្រ​ទស្សនា នឹងមាន​លក់​ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា សប្ដាហ៍​ក្រោយ​នេះហើយ ដែល​មានតម្លៃ​​១​ម៉ឺន​រៀល ២មឺុនរៀល និង​​៣​ម៉ឺន​រៀល​។​

​ការប្រកួត​នេះ កីឡាករ​គុន​ខ្មែរ​ឆ្នើមៗ ៤​រូប ទល់នឹង​កីឡាករ​បរទេស នៅលើ​សង្វៀន Khmer-Thai Fight រួមមាន​៖

​ពេជ្រ ម្ទេស​ខ្មាំង ប៉ះ​ជើង​ខ្លាំង​ប្រេ​ស៊ីល Jonathans Silva ប្រកួត​ក្នុង​ទម្ងន់ ៥៦​គីឡូក្រាម​


​ឡៅ ចិ​ត្រា ប៉ះ​ជើង​ខ្លាំង​រុស្ស៊ី Kazbek Alisultanov ប្រកួត​ក្នុង​ទម្ងន់ ៦០​គីឡូក្រាម​


​មឿន សុភា ប៉ះ​ជើង​ខ្លាំង​ណ​កវេ Muhamad Khalil ប្រកួត​ក្នុង​ទម្ងន់ ៧១​គីឡូក្រាម​


​ឃីម ឌី​ម៉ា ប៉ះ​ជើង​ខ្លាំង​រុស្ស៊ី Dimitril Mordvinov ប្រកួត​ក្នុង​ទម្ងន់ ៦៣.៥​គីឡូក្រាម​


​កំពូល​អ្នក​ប្រដាល់​ថៃ ៤​រូប ក៏​នឹងមាន​វត្តមាន​នៅ​ក្នុងកា​រ​ប្រកួត Khmer-Thai Fight នេះដែរ ប៉ុន្តែ មិន​ប្រកួត​ប៉ះ​ជាមួយ​កី​ឡករ​ប្រដាល់​កម្ពុជា​នោះទេ​។

​គួរ​បញ្ជាក់ថា Khmer-Thai Fight ត្រូវបាន​រៀបចំ​ដោយ​ក្រុមហ៊ុន​កម្សាន្ត​លំដាប់​អន្តរជាតិ Thai Fight សហការ​ជាមួយ​ស្ថានីយទូរទស្សន៍ PNN ដែលមាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។

ការប្រកួតនេះនឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN ផងដែរ៕

ព័ត៌មានផ្សេងទៀត