ស៊ន សៀវ​ម៉ី​​ត្រឡប់​មក​ពី​វះ​ជង្គង់​វិញ​ និង​មាន​​មហិច្ឆតា​​បន្ត​ចូលរួម​​ការ​ប្រកួត​​ធំ​ៗ​​

ដោយ៖ Vayofm Teams 08-11-2017 1:38 pm 511

​កីឡា​ការិនី ស៊ន សៀវ​ម៉ី បាន​វិល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​ហើយ បន្ទាប់ពី​ចំណាយពេល​មួយរយៈ​ខ្លី​ ​ដើម្បី​វះកាត់​ជង្គង់​នៅ​សាធារណរដ្ឋ​កូរ៉េ​។ បើយោង​​តាម​គេហទំព័រ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ឱ្យដឹងថា កីឡាការិនី​តៃក្វាន់​ដូ​ឆ្នើម​រូបនេះ បាន​មកដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​៥​វិច្ឆិកា​។​

ទោះបី​ជង្គង់​ត្រូវ​វះកាត់​បែបនេះ​ក៏ដោយ កីឡាការិនី​រូបនេះ នៅតែ​អះអាងថា មិនទាន់​ដល់​ពេលដែល​នាង​ត្រូវ​លាឈប់​ពី​ការប្រកួត​នោះទេ​។ ក្រៅពី​ការប្រកួត​កីឡា​អាស៊ី និង​ជើងឯក​នានា​នៅ​ក្រៅប្រទេស ពិសេស​ប្រទេស​កូរ៉េ​នោះ កីឡាការិនី​រូបនេះ នៅមាន​មហិច្ឆតារ​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នា​ឆ្នាំ​២០២០​ទៀតផង​។ សៀវ​ម៉ី​បាន និយាយថា ស៊ី​ហ្គេម​លើ​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន គឺជា​ឱកាស​មួយ​ពិសេស​ក្នុងការ​ស្ទង់​មើល​ពី​សមត្ថភាព​របស់​នាង​ផងដែរ​។​

​គួរ​បញ្ជាក់ថា ជង្គង់​របស់​កីឡា​ការិនិ ស៊ន សៀវ​ម៉ី មាន​បញ្ហា​តាំងពី​មុន​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​ម្ល៉េះ តែ​កីឡាការិនី​រូបនេះ​នៅ​ព្យាយាម​ហ្វឹកហាត់ ដើម្បី​ដណ្ដើម​មេដាយមាស​សិន​។ ទីបំផុត​កីឡាការិនី​រូបនេះ សម្រេចបាន​នូវ​បំណង​របស់ខ្លួន​ក្នុងការ​ប្រជែង​យក​មេដាយមាស​មែន​៕

ព័ត៌មានផ្សេងទៀត