សហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក​​នឹង​រៀបចំ​​ការប្រកួត​​ជ្រើសរើស​​ជើងឯក​​ថ្នាក់ជាតិ​​ក្នុង​​ខែ​វិច្ឆិកា​​នេះ​​

ដោយ៖ Vayofm Teams 07-11-2017 7:39 pm 321

​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក នឹង​រៀបចំ​ធ្វើ​ការប្រកួត​កីឡាហែលទឹក ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខនេះ នៅ​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់ផ្ដើម​ពី​ម៉ោង​១៥:០០​នាទី ដល់​ម៉ោង​១៧:០០​នាទី​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ចុះ​ថ្ងៃទី​៦ វិច្ឆិកា​។​

ជាមួយគ្នានេះ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ជូនដំណឹង​ដល់​តាម​បណ្ដា​ក្លិប និង​សមាគម​កីឡាហែលទឹក​ទាំងអស់​នៅ​កម្ពុជា ធ្វើការ​ដាក់ពាក្យ​សុំចូល​រួម​ប្រកួត ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​១៧ វិច្ឆិកា​៕

ព័ត៌មានផ្សេងទៀត