ការប្រកួត​​ប្រណាំងសេះ​ស្ដង់​ដាអន្ដរជាតិ​​នឹង​ធ្វើឡើង​​នា​ដំណាច់​​ឆ្នាំ​នេះ​​

ដោយ៖ Vayofm Teams 06-11-2017 6:16 pm 527
រូបថតដោយ៖ AKP

​តាម​គម្រោង ការ​ប្រណាំងសេះ​ពានរង្វាន់ SCT Derby Cup 2017 ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន 7NG នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែធ្នូ​ខាងមុខ ដោយមាន​ការចូលរួម​ពី​សេះ​ជើង​ខ្លាំង​មកពី​៣​ប្រទេស ក្នុងនោះ​មាន​សេះ​ម្ចាស់ផ្ទះ​កម្ពុជា ថៃ និង​វៀតណាម​។ នេះ​ជា​ព្រឹត្តិការណ៍​ប្រកួត​ដំណាច់ឆ្នាំ​លក្ខណៈ​ស្ដង់ដារ​អន្ដរជាតិ ដើម្បី​ដណ្តើម​ប្រាក់រង្វាន់​ដ៏​ធំ​សម្បើម ចំនួន​២៥.០០០​ដុល្លារ​។​

​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ ការ​ប្រណាំងសេះ​ដណ្ដើម​ពានរង្វាន់ SCT Sport Complex ប្រចាំ​ខែវិច្ឆិកា បាន​ដំណើរការ​ដោយ​ជោគជ័យ នៅ​ទីលាន​ក្នុង​តំបន់​អភិវឌ្ឍ 7NG ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។ ក្នុងនោះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត បាន​រកឃើញ​ជ័យលាភី​ចំណាត់ថ្នាក់ លេខ​១ លេខ​២ និង​លេខ​៣​ផងដែរ​៕

ព័ត៌មានផ្សេងទៀត