ក្រោយ​ចាក់​​ហង្ស​ក្រហម​​៤​ខ្នាយ​ Harry Kane​ ថា​​“​នេះ​​អាច​ជា​​ឆ្នាំ​​របស់​​យើង​​”​

ដោយ៖ Vayofm Teams 24-10-2017 4:18 pm 322

​កីឡាករ Harry Kane កំពុង​សង្ឃឹមថា រដូវ​កាល​នេះ​អាច​មើលឃើញ​ពួកគេ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ចុងក្រោយ​ទទួលបាន​ពានរង្វាន់​ក្របខ័ណ្ឌ Premier League ។​

​ខ្សែប្រយុទ្ធ​ក្លិប Tottenham រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់ ដោយ​បំបាក់​ក្រុម​ហង្ស​ក្រហម Liverpool ក្នុង​លទ្ធផល ៤-១ កាលពី​ថ្ងៃអាទិត្យ ដោយ​ធ្វើឲ្យ Spurs អាចឈរជើង​ក្នុង​តារាង​ដែលមាន​លំដាប់​លេខ​២ ជាមួយនឹង Man United ក្នុង​ពិន្ទុ​២០​។​

Kane បាន​និយាយថា​៖ “​យើង​បាន​ជិតស្និទ្ធ​ជាមួយគ្នា​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​នេះ ដើម្បី​ឆ្ពោះទៅ​ឈ្នះ​ពានរង្វាន់​ក្របខ័ណ្ឌ Premier League ដែល​សង្ឃឹមថា ឆ្នាំនេះ​នឹង​ក្លាយជា​ឆ្នាំ​របស់​យើង​”​។ មិនតែប៉ុណ្ណោះ កីឡាករ​អង់គ្លេស វ័យ​២៤​ឆ្នាំ​រូបនេះ អះអាងថា ក្រុម​របស់គេ​ពិតជា​ល្អ​គ្រប់គ្រាន់ ហើយ​រក្សា​ទម្រង់​លេង​ដូចជា​ការ​ផ្តួល​ក្រុម Liverpool ជាដើម នោះ​ប្រាកដជា​អាច​ធ្វើបាន​។​

​គួរ​បញ្ជាក់ដែរថា ក្រោយ ៩ ប្រកួត​ក្នុង Premier League 2017 ក្រុម​ដែល​ឈរ​នៅ​លេខ​រៀង​ខ្ពស់ជាង​គេ​គឺ Man City ដែលមាន​២៥​ពិន្ទុ ហើយ​ក្រុមទី​ពីរ​មាន ២០​ពិន្ទុ​ដូចគ្នា គឺ​Man Utd និង Spurs​។ ចំណែក​ក្រុម​ដែល​ស្ថិននៅ​បាត​តារាង​នោះគឺ Crystal Palace ដោយ​ក្នុង ៩ ប្រកួត​កន្លងមក គឺ​ទទួល​បានតែ ៣​ពិន្ទុ​ប៉ុណ្ណោះ​។

សូមមើលលទ្ធផល៖

ប្រភព៖foxsports

ព័ត៌មានផ្សេងទៀត