ពានរង្វាន់​កីឡាករ​ល្អ​បំផុត​​បាន​ទៅលើ​​Ronaldo ​មិនមែនMessi ​និង​​Neyma​​ទេ ​

ដោយ៖ Vayofm Teams 24-10-2017 1:39 pm 526

​តារាបាល់ទាត់​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់ និង​ជា​កីឡាករ​ឆ្នើម​របស់​ក្លឹប Real Madrid បាន​ផ្តួល​គូប្រជែង Lionel Messi និង Neymar ដើម្បី​ឈ្នះ​ពាន​ជា​លើក​ទី​៥ និង​២​ឆ្នាំ​ជាប់ៗ​គ្នា​។​

​នៅក្នុង​កម្មវិធី​ពានរង្វាន់​បាល់ទាត់​ល្អ​ដាច់​គេ​របស់ FIFA ដែល​ប្រព្រឹត្តទៅ​កាលពី​រាត្រី​ថ្ងៃ​ច័ន្ទ នៅ​ទីក្រុង​ឡុ​ដ៍ គឺ Cristiano Ronaldo បាន​ក្លាយជា​ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​។​

​កីឡាក​រវ័យ ៣២​ឆ្នាំ​រូបនេះ បាន​និយាយថា “​ខ្ញុំ​សូម​អរគុណ​ខ្លាំងណាស់​ដែល​បាន​បោះឆ្នោត​គាំទ្រ​ដល់​ខ្ញុំ ហើយ​ខ្ញុំ​និយាយ​ដល់ Leo និង Neymar ផងដែរ​.., ខ្ញុំ​បានទទួល​ជ័យជម្នះ​ជា​បន្តបន្ទាប់ ដូច្នេះ​វា​គឺជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ខ្ញុំ ហើយក៏​សូម​អរគុណ​អ្នកគាំទ្រ​ក្រុម Real Madrid មិត្ត​រួម​ក្រុម និង​គ្រូបង្វឹក​”​។​

​ជា​ការកត់សម្គាល់ ក្នុង​កម្មវិធី​ពានរង្វាន់​នៅ​ប្រទេស​អង់គ្លេស​នេះ FIFA ក៏បាន​ប្រកាស​ជម្រើស​១១​នាក់​ល្អ​បំផុត​ក្នុង​លោក ដែលជា​ក្រុមបាល់ទាត់​ក្នុង​ក្តី​ស្រមៃ​របស់​អ្នកគាំទ្រ​គ្រប់ៗ​រូប ក្នុងនោះ​រួមមាន​៖ Gianluigi Buffon, Dani Alves, Leonardo Bonucci, Sergio Ramos, Marcelo, Luka Modric,Toni Kroos, Andrés Iniesta, Lionel Messi, Cristiano Ronaldo, Neymar​៕

សូមទស្សនាវីដេអូ៖

ប្រភព៖ thesun

ព័ត៌មានផ្សេងទៀត