វីដេអូ៖​ ប្រជាជន និង ច្បាប់

ដោយ៖ Vayofm Teams 16-05-2017 2:31 pm   159

ប្រធានបទ៖ អាពាហ៍ពិពាហ៍

អាពាហ៍ពិពាហ៍ គឺជា​ពិធី​មង្គល​មួយ​យ៉ាងសំខាន់​បំផុត។ពាក្យ​អា​ពាហ៍នេះ កើតចេញ​ពី​ពាក្យ​សំស្ក្រឹត​ថា ’​អា​វា​ហី​” មានន័យ​ថា ការនាំ​កូនស្រី​ទៅ​ខាង​ប្រុស​។ រីឯ​ពាក្យ​ពិពាហ៍​វិញ មានន័យ​ថា ការនាំ​កូនប្រុស​ឲ្យទៅ​ខាង​កូនស្រី ដែល​ជា​ពាក្យ​កើតចេញ​ពី​ភាសាសំស្ក្រឹត "​វិវា​ហី​"។​

បំណង​ធំ​របស់​ឪពុក​ម្ដាយ​ចំពោះ​កូន គឺ​សុភមង្គល​សំរាប់​ប្ដី​ប្រពន្ធ។​ពាក្យ​ថា ប្ដី ឬ​ស្វាមី មានន័យ​ថា ម្ចាស់​, លោក​ម្ចាស់ អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា។ចំណែក​ពាក្យ​ថា ប្រពន្ធ ឬ​ភរិយា​វិញ​មានន័យថា ចំណង​មេត្រី​រួមរឹត។ដើម្បីអោយកាន់តែច្បាស់ សូមស្ដាប់ការបកស្រាយ របស់លោកមេធាវី អ៊ាន សំអាត ក្នុងកម្មវិធី ប្រជាជន និងច្បាប់ ដូចតទៅ៖