អង្គការ​និកហ្វិក​៖​​សមាសភាព​​ក្រុមប្រឹក្សា​​រាជធានី​-​ខេត្ត​ គួរប្រើ​ប្រព័ន្ធ​​ចាត់តាំង​ ជាជាង​​​បោះឆ្នោត​​

16-05-2019 3:44 pm 837

​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៤ ឧសភា គណបក្សនយោបាយ​ចំនួន​៧ ដែល​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចាប់ផ្តើម ធ្វើ​ការឃោសនា​ពី​កម្មវិធី​នយោបាយ​រៀងៗ​ខ្លួន បើទោះជា​គណបក្ស​ចំនួន​៦ ក្នុងចំណោម​គណបក្ស​ទាំង​៧ មិន​សង្ឃឹមថា ទទួលបាន​អាសនៈ​ក្តី​។​

​យ៉ាងណា ការឃោសនា ក៏ដូចជា​ការបោះឆ្នោត​បែប​អសកល​មួយ​នេះ មិនសូវ​ជាមាន​ការចាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ទូទៅ​ឡើយ ដ្បិត​អង្គ​បោះឆ្នោត​គឺជា​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​តំណែង មិនមែនជា​ពលរដ្ឋ​ទូទៅ​ដូច​ការបោះឆ្នោត​សកល​ទេ ហើយ​ចំនួន​អាសនៈ ដែល​គណបក្ស​ណា​ត្រូវ​ទទួលបាន ក៏​ត្រូវបាន​គេ​គន់គូ​ដឹង​ជាមុន​រួចទៅហើយ​។​

​ការ​គន់គូ​ដឹង​មុន​ពី​ចំនួន​អាសនៈ ដោយសារ​អង្គ​បោះឆ្នោត​គឺជា​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​តំណែង ដែល​នឹង​គង់តែ​បោះឆ្នោតឲ្យ​គណបក្ស​រប​ស់​ខ្លួន ធ្វើឲ្យ​ការបោះឆ្នោត​នេះ មិនសូវមាន​សារៈសំខាន់​។ បែបនេះ ប្រធាន​អង្គការ​និកហ្វិក លោក​សំ គន្ធា​មី ផ្តល់​អនុសាសន៍​ថា សមាសភាព​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គួរតែ​ធ្វើឡើង​ដោយ​ការប្រើ​ប្រព័ន្ធ​ចាត់តាំង ជាជាង​ការបោះឆ្នោត ដែល​ចំណាយ​ថវិកាជាតិ​ច្រើន .....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​ពី​លោក​សំ គន្ធា​មី តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត