នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​​​ចាប់អារម្មណ៍​​ការសាងសង់​​វិមាន​ឈ្នះ​-​ឈ្នះ​​

16-05-2019 11:41 am 297

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​លោក​ខេ​ភី សា​ម៉ា​អូ​លី នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេ​ប៉ាល់ រួមទាំង​គណៈប្រតិភូ បាន​អញ្ជើញ​មក​ទស្សនា​វិមាន​ឈ្នះ​-​ឈ្នះ របស់​កម្ពុជា​។ ដំណើរ​ទស្សនា​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​១៥ ខែ​ឧសភា ម្សិលមិញ​នេះ​។ នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ និង​ប្រតិភូ​បាន​ចំណាយ​ពេលវេលា​យ៉ាងយូរ ក្នុង​ការដើរ​ពិនិត្យ និង​ទស្សនា ដោយ​មានការ បង្ហាញ​អំពី​លោក ណឹម សុ​វត្តិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយ នៃ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ​ដោយផ្ទាល់​។ 

​បើតាម​ការ​ឲ្យដឹងពី​លោក ណឹម សុ​វត្តិ បានឲ្យដឹងថា​នាយករ​ដ្ឋ​មន្ត្រី​នេ​ប៉ាល់ បាន​ចាប់អារម្មណ៍​ពាក់​ពន្ធ័​ជាមួយនឹង​ការរៀបចំ​សាងសង់​នៅ​ទីតាំង​វិមាន​ឈ្នះ​-​ឈ្នះ ដែល​រៀបចំ​ដោយ​ខ្មែរ​សុទ្ធសាត​។​ក្រៅពីនេះ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេ​ប៉ាល់ ក៏បាន​ចាប់​អា​ម្មណ៍​ដែរ ទៅលើ​អ្វីដែល​ជា​ការតស៊ូ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ផ្ដើមចេញពី​មនុស្ស​៥​នាក់​ទេ រហូតដល់​ធ្វើឲ្យ​កម្ពុជា ទទួលបាន​នៅ​សុខសន្តិភាព​។ រយ​:​ពេល​ជិត​២០​កន្លងមក ដែល​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព គឺ​ត្រូវបាន​ចារិក​ជាប់​ទៅនឹង​ជញ្ជាំង​នៃ នា​វិមាន​ឈ្នះ​-​ឈ្នះ រួមជាមួយ​នឹង​ឯកសារ​សំខាន់ៗ​ជាច្រើន ដែល​គណៈប្រតិភូ​របស់នេ​ប៉ាល់ បាន​ចំណាយពេល​យ៉ាងយូរ​ក្នុងការ​ទស្សនា និង​តាមដាន​ព្រឹត្តការណ៍​សំខាន់​របស់​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត