លោកហ៊ុន សែនថា រង់ចាំកំចាត់ពួកក្បត់ជាតិឲ្យអស់សិន ទើបលោកចូលនិវត្ដិ៍

16-05-2019 9:07 am 1894

ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ ថា Ouk Sitha បានសំណូមពរឲ្យលោកហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឆាប់ចូលនិវត្ដិ៍ដើម្បីសុខភាពរឹងមាំ និងកាន់តែមានភាពស្និទ្ធស្នាល ជាមួយក្រុមគ្រួសារ។ ប៉ុន្ដែលោក​នាយ​ក​​​រដ្ឋមន្រ្ដីហ៊ុន សែន បានឆ្លើយតប ថា ត្រូវរង់ចាំរហូតឆ្នាំ២០២៨ ឬ២០៣០ ក្រោយពេលដែលរូបលោក កំចាត់ពួកក្បត់ជាតិឲ្យអស់សិន។

គណនីហ្វេសប៊ុកមួយឈ្មោះOuk Sitha បានចូលទៅខមមែន ក្នុងទំព័រហ្វេសប៊ុកលោកហ៊ុន សែន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩”សូមបិណ្ឌបាត្រដល់ញោមឧបាសកហ៊ុន សែន មេត្តាឆាប់ចូលនិវត្ត៍ដើម្បី​សុខ​ភាពរឹងមាំ និងកាន់តែមានភាពស្និទ្ធស្នាល ជាមួយក្រុមគ្រួសារថែមទៀត ប្រសិនបើនៅបន្តស្រឡាញ់អំណាចបន្តទៀត ប្រាកដណាស់នឹងកាន់តែទ្រុឌទ្រោមថែមទៀត សង្ឃឹមថា ញោមឧបាសក នឹងទទួលយក​ការបិណ្ឌ​បាត្រពីអាត្មា”។

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានសរសេរឆ្លើយតប នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ ថា”ហុតទឹកសម្លឹងកាក ទាញច្រវ៉ាកក្រាកសម្លឹងជ្រោយ។ ការបិណ្ឌបាទរបស់តេជគុណខ្ញុំ ព្រះករុណាសូមប្រគេន តាម​សំណូមពរព្រោះខ្ញុំព្រះករុណា ក៏គ្មានជីវិតអមតះដែរ តែត្រូវរង់ចាំរហូតឆ្នាំ២០២៨ ឬ២០​៣០ ក្រោ​យ​ពេល ដែលខ្ញុំព្រះករុណា កំចាត់ពួកក្បត់ជាតិអោយអស់សិន។ ពេលនោះតេជគុណ អាចសឹកមកធ្វើនា​យករដ្ឋមន្រី ជំនួស​ខ្ញុំព្រះករុណាបានហើយ។ ព្រះសង្ឃជាច្រើនបាន បិណ្ឌបាតអោយខ្ញុំព្រះករុណា បន្តខ្ញុំករុណានិយាយដូចគ្នា២០២៨ ឬ២០៣០។យល់ទេតេជគុណ?”៕  

ព័ត៌មានផ្សេងទៀត