នៅ​ឆ្នាំ​២០៤០​​ជាង​ពាក់កណ្ដាល​​នៃ​រថយន្ដ​ថ្មី​​គឺជា​រថយន្ដ​​អគ្គិសនី​

16-05-2019 8:57 am 260
រូបភាព​ពិព័រណ៍រថយន្ដអគ្គិសនី

​យោងតាម​ការវិភាគរ​បស់​សារព័ត៌មាន​Bloomberg New Energy Finance រថយន្ដ​អគ្គិសនី​បច្ចុប្បន្ន​មាន​ចរាចរ​ក្នុង​ទីផ្សារ​តិចតួច​ប៉ុណ្ណោះ ប៉ុន្ដែ​ចំនួន​នេះ​នឹង​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​។ នៅ​ឆ្នាំ​២០៤០​រថយន្ដ​អគ្គិសនី​និង​កើន​ដល់​៥៧​ភាគរយ នៃ​រថយន្ដ​ដឹក​អ្នកដំណើរ​ទាំងអស់​ដែល​លក់​នៅ​ទូទាំង​ពិភពលោក​។ ចំនួន​នេះ​គឺ​កើនឡើង​២​ភាគរយ ដែល​BNEF​រំពឹងទុក​កាលពី​ឆ្នាំមុន​។ រថយន្ដ​អគ្គិសនី​នឹងត្រូវ​ចរាចរ​លក់​ក្នុង​ទីផ្សារ​អាមេរិក អឺរ៉ុប និង​ចិន ដែលមាន​ភាគរយ​គួរឲ្យកត់សម្គាល់​។​

​នៅក្នុង​របាយការណ៍​ព័ត៌មាន​បញ្ជាក់​ផងដែ​រថា រថយន្ដ​អគ្គិសនី​កំពុង​បោះជំហាន​ទៅ​កាន់តែ​កៀក​រថយន្ដ​ប្រើ​សាំង​និង​ម៉ា​សូ​ត ដោយសារតែ​វា​មានតម្លៃ​សមរម្យ ព្រមទាំង​ចំណាយ​តិច​ក្នុង​ការប្រើប្រាស់​។ ដូច្នេះ​មានន័យថា​មិនយូរ​ទេ រថយន្ដ​អគ្គិសនី​នឹង​ក្លាយជា​រថយន្ដ​ដែលមាន​ទីផ្សារ​ខ្ពស់ និង​ជា​តម្រូវការ​ចាំបាច់​សម្រាប់​អតិថិជន​៕

ព័ត៌មានផ្សេងទៀត