​ចាប់​ផាកពិន័យ​​យានយន្ត​ល្មើសច្បាប់​​ជិត​៤០០​គ្រឿង​​នៅ​ថ្ងៃទី​១៤​ឧសភា​​

15-05-2019 9:39 am 390

​យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ទូទាំងប្រទេស សម្រាប់​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​ចរាចរណ៍ បាន​ត្រួតពិនិត្យ​យានយន្ដ​ចំនួន​គ្រឿង ៣,១០១​គ្រឿង រកឃើញ​ល្មើសច្បាប់ ៦២២​គ្រឿង (​ម៉ូតូ​៣៨%) អប់រំ​២៣៧​គ្រឿង និង​ផាកពិន័យ​៣៨៥​គ្រឿង​។ នេះ​បើតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​រ​បាល​ចរាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ សម្រាប់​លទ្ធផល​នៃ​ការត្រួតពិនិត្យ​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ នគរបាល​បាន​ត្រួតពិនិត្យ​យានយន្ត​ចំនួន ៣៨,៦៨២​គ្រឿង រកឃើញ​យានយន្ត​ល្មើស ៨,១៣៧​គ្រឿង (​ម៉ូតូ​៣៤%) ក្នុងនោះ​អប់រំ ២,៧៧៩​គ្រឿង និង​ផាកពិន័យ ៥,៣៥៨​គ្រឿង​៕


ព័ត៌មានផ្សេងទៀត