លោក​ហ៊ុន សែន ចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាល​ម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច​

14-05-2019 5:34 pm 237

​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់ នា​សណ្ឋាគារ​សុខា ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ លោក ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងថា រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន យ៉ាង​សំខាន់​ក្នុង​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ជា​ដៃគូ​ដ៏​ពិតប្រាកដ ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​លោក នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា ដោយ​មើលឃើញ​ពី​សារសំខាន់​នេះ ទើប​រាជរដ្ឋាភិបាល​បាន​បង្កើត​យន្តការ​សន្ទនា​មួយ ដែល​ហៅថា «​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​» ដែលមាន​សម្តេច​ជា​អ្នក​ដឹកនាំ​ផ្ទាល់ និង​ដោយ​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​គ្រប់​ក្រសួង ស្ថាប័ន អភិបាល​គ្រប់​រាជធានី​-​ខេត្ត​តំណាង​ផ្នែក​ឯកជន​គ្រប់​វិស័យ ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា និង​តំណាង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន​។​

​ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ទៀតថា យន្តការ​នេះ​ផ្តល់ឱកាស​ឱ្យ​ផ្នែក​ឯកជន​លើកឡើង​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​ចាត់​វិធានការ​សមស្រប​ដើម្បី​ដោះស្រាយ​។ រាល់​ការសម្រេច​នៅក្នុង​វេទិកា​នេះ ត្រូវបាន​ចាត់ទុក​ជា​កា​រ​សម្រេច​របស់​គណៈរដ្ឋមន្ត្រី​៕

 

ព័ត៌មានផ្សេងទៀត