យន្ដហោះ​​ដឹក​ជំនួយ​ចិន​​ទៅដល់​​វេ​ណេ​ហ្ស៊ូ​អេ​ឡា​​ចន្លោះពេល​​ស្ថានភាព​​កំពុង​តានតឹង​

14-05-2019 11:18 am 255
ជំនួយដែលចិនបញ្ជូនទៅវេណេហ្ស៊ូអេឡា

​ក្រសួង​ទូរគមនាគមន៍​វេ​ណេ​ហ្ស៊ូ​អេ​ឡា បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​CNN​ថា យន្ដហោះ​ដឹក​ជំនួយ​របស់​ចិន​បាន​ធ្វើដំណើរ​ទៅដល់​ទីក្រុង​កា​រ៉ា​កាស​ហើយ​កាលពី​ថ្ងៃ​ចន្ទ​។ យន្ដហោះ​នេះ​ដឹក​ជំនួយ​សម្រាប់​ជនក្រីក្រ​នៅវេ​ណេ​ហ្ស៊ូ​អេ​ឡា ដែលមាន​ជា​បរិក្ខា​ពេទ្យ​ចំនួន​ប្រមាណ​២​លាន​គ្រឿង រួមទាំង​ថ្នាំពេទ្យ​និង​សម្ភារៈ​វះកាត់​ផងដែរ​។ ការផ្ដត់ផ្គង់​នឹងត្រូវ​ចែកចាយ​ដោយ​ភ្នាក់ងារ​កំណត់ដោយ​រដ្ឋាភិបា​លលោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ​។ 

​វិបត្ដិ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាន​នាំឲ្យមាន​ការរង​ទុក្ខ​ដល់​មនុ​ស្ស​ជាច្រើន គឺ​ពួកគេ​ត្រូវ​រស់នៅ​ដោយ​ខ្វះ​ស្បៀងអាហារ​និង​ឱសថ រួមទាំង​ដាច់​ចរន្ដអគ្គិសនី​ផងដែរ​។ កាលពី​ខែមីនា​ទូរទស្សន៍​រដ្ឋ​ចិន​បាន​រាយការណ៍​ថា យន្ដហោះ​ផ្ទុក​សម្ភារ​ពេទ្យ​ប្រមាណ​៦៥​តោន ក៏បាន​ទៅដល់​ទីក្រុង​កា​រ៉ា​កាស​ដែរ ដែល​កាលនោះ​ជាការ​ផ្ដល់ជំនួយ​លើកដំបូង​របស់​ចិន​ទៅ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

​លោក​ម៉ា​ឌូ​រ៉ូ​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដែលមាន​ចិន​គាំទ្រ​ពីក្រោយ បាន​ជំទាស់​ម្ដង​ហើយ​ម្ដងទៀត​នូវ​សកម្មភាព​ណា​ដែល​បណ្ដាលឲ្យ​មានភាព​តឹនតឹងឬ​ចលាចល​ក្នុងប្រទេស​។ ខណៈដែល​លោក​អនុញ្ញាតឲ្យ​មាន​ការផ្ដ​ល់​ជំនួយ​ពី​អង្គការក្រៅរដ្ឋាភិបាល ដូចជា​កាកបាទក្រហម​ជាដើម ប៉ុន្ដែ​លោក​នៅតែ​បដិសេធ​មិន​បើក​ព្រំដែន​វេ​ណេ​ហ្ស៊ូ​អេ​ឡា ទទួល​ជំនួយ​ពី​ប្រទេស​មួយចំនួន​ដែល​គាំទ្រ​មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​ជូន​អាន ហ្គៃ​ដូ​ឡើយ​។ ប្រទេស​ទាំងនោះ​ភាគច្រើន​នៅ​អឺរ៉ុប ហើយ​អាមេរិក​គឺជា​មេដឹកនាំ​។ ពួកគេ​បានទាមទារ​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ​ចេញពី​តំណែង តែ​លោក​ម៉ា​ឌូ​រ៉ូ​មិន​ព្រម​។ ចំណែក​លោក​ម៉ា​ឌូ​រ៉ូ​វិញ​មានចិន រុស្ស៊ី និង​បណ្ដា​ប្រទេស​មួយចំនួនទៀត​ដែរ​នៅ​ពីក្រោយ​៕

ព័ត៌មានផ្សេងទៀត