លី​គ​កំពូល​​អង់គ្លេស​​បិទ​បញ្ចប់​​រដូវកាល​ហើយ​​​ដោយ​Man City​​​​លើកពាន​​​ពីរ​ឆ្នាំ​​ជាប់​គ្នា

13-05-2019 12:04 pm 295
កីឡាករក្រុម​Man CityលើកពានEPLកាលពីយប់មិញ

​លី​គ​បាល់ទាត់​កំពូល​របស់​អង់គ្លេស​ក្នុងឆ្នាំនេះ បាន​បិទ​បញ្ចប់​រដូវ​កាល​ហើយ​ដោយ​ក្រុម​Manchester City​ជា​ជើងឯក ក្រោយ​ឈ្នះ​ក្រុម​Brighton ៤-១​កាល​ពី​យប់មិញ​។ ចំណែក​ក្រុម​Liverpool​វិញ​បាន​ត្រឹម​ខកចិត្ត​ប៉ុណ្ណោះ​ព្រោះ​ពិន្ទុ​ចាញ់​Manchester City​។ យ៉ាងណាមិញ​ទោះ​មិន​បាន​លើក​ពាន​នៅ​អង់គ្លេស ប៉ុន្ដែ​Liverpool​នៅ​សង្ឃឹមពាន​UCL​មួយទៀត ដែល​នឹង​ត្រូវ​ប្រជែង​ជាមួយ​Spurs​នៅ​ដើម​ខែ​ក្រោយ​ដណ្ដើម​ជើងឯក​។​

​សូមបញ្ជាក់​ថា Manchester City​មាន​៩៨​ពិន្ទុ​លើ​Liverpool​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ ជា​ហេតុ​ដែល​ធ្វើឲ្យ​Manchester City​ក្លាយ​ជា​ជើងឯក​EPL​ពីរ​ឆ្នាំ​ជាប់​គ្នា​៕

ព័ត៌មានផ្សេងទៀត