កោះហៅ​​សកម្មជន​​បក្សប្រឆាំង​៖​​លោក​អ៊ូ ច័ន្ទ​រ័ត្ន ​ថា​រដ្ឋាភិបាល​​កំពុងធ្វើ​ផ្គើន​​

09-05-2019 2:23 pm 1420

​មកដល់ពេលនេះ ក្រោម​ទិដ្ឋភាព​ច្បាប់​កម្ពុជា អតីត​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅតាម​មូលដ្ឋាន​ជាង​២០ នាក់ ត្រូវបាន​តុលាការ​កម្ពុជា​កោះហៅ​ក្រោម​ការចោទប្រកាន់ថា​«​ប្រឆាំងនឹង​សាលដីកា​តុលាការ​កំពូល​»​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុងឆ្នាំ​២០១៧​។ តែ​មកដល់ពេលនេះ តុលាការ​មិនទាន់​សម្រេច​យ៉ាងណា​ចំពោះ​ជោគវាសនា​របស់​សកម្ម​ជន​ទាំង​នោះទេ​។ ប៉ុន្តែ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អន្តរជាតិ បាន​ទទួច​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ចប់​យុទ្ធនាការ ដែល​អង្គការ​អន្តរជាតិ​មួយ​នេះ ហៅថា ជាការ​ធ្វើទុក្ខបុកម្នេញ ខាង​នយោបាយ​ប្រឆាំងនឹង​គណបក្ស​សង្គ្រោះ​ជាតិ តទៅទៀត​។​

​ស្រដៀង​គ្នា​នេះដែរ អតីត​មន្ត្រីជាន់ខ្ពស់ និង​ធ្លាប់ជា​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​អ៊ូ ច័ន្ទ​រ័ត្ន ដែល​ទទួលបាន​សម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ក៏​ចាត់ទុក​ករណីនេះ ជាការ​ធ្វើទុក្ខបុកម្នេញ មកលើ​អតីត​សកម្មជន​គណបក្សប្រឆាំង ដែល​នេះ​ជា​ករណី​មិន​សម​ហេតុផល​ទាល់តែសោះ​។ លោក​ថា ការប្រើ​វិធានការ​ច្បាប់ អនុវត្ត​លើ​អតីត​សកម្មជន​គណបក្សប្រឆាំង​ទាំងនេះ គឺ​រដ្ឋាភិបាល កំពុង​ផ្គើន​ទៅនឹង​អ្វីដែល​ជា​ការទាមទា​ររ​បស់​សហគមន៍​អន្តរជាតិ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ អង្គការសហប្រជាជាតិ ខណៈដែល​លោកស្រី​រ៉ូ​ណា ស្មី​ត កំពុងមាន​វត្ត​មាននៅ​កម្ពុជា​ស្រាប់​ផង​នោះ ...

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​អ៊ូ ច័ន្ទ​រ័ត្ន តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន​ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត