អាជ្ញាធររាជធានីភ្នំពេញ សម្រេចសាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ទី១ ដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់

24-04-2019 1:50 pm 283

អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចសាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ទី១ ដែលជាជំនួយរបស់ប្រទេសជប៉ុន ដើម្បីស្រាយ​នូវ​បញ្ហា​ទឹក​កខ្វក់ ​នៅ​ក្នុង​រាជធានីភ្នំពេញ។ ការសម្រេចដូចនេះ បានធ្វើឡើ​ងក្នុងជំនួប​ពិភា​ក្សារវាងលោកឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ ជាតំណាង​ទី​ភ្នា​ក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុនJICA។

ក្នុងជំនួបនេះ គឺដើម្បីពិភាក្សាគ្នាអំពីបញ្ហា​ដី​សម្រាប់​ការ រត់​បណ្ដាញ​ខ្សែ​លូ​របស់​រោងចក្រ​ប្រព្រឹត្ត​កម្មទឹក​កខ្វក់​សម្រាប់”គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកកខ្វក់​ក្នុង​រាជធានីភ្នំពេញ”ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ទឹក​កខ្វក់​នៅ​ក្នុង​រាជធានីភ្នំពេញ។

ក្នុងនោះរដ្ឋបាល​រាជធានីភ្នំពេញ​ បាន​សម្រេច​សាងសង់ស្ថានីយ៍​ប្រព្រឹត្ត​កម្មទឹក​កខ្វក់​ទី១ ស្ថិតនៅ​ភាគខាង​ត្បូង​រាជធានីភ្នំពេញ ដោយ​បាន​កំណត់​យក​តំបន់​ជើង​ឯក សម្រាប់​សាងសង់ស្ថានីយ៍ ក្រោមជំនួយ​ឥតសំណង​របស់​រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន តាម​រយៈទីភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA​​ដែលគ្រោងចំណាយថវិកា ប្រមាណជា២៥លានដុល្លារអាមេរិក៕

ព័ត៌មានផ្សេងទៀត