Ambient Mode ថ្មី របស់ ទូ​រទស្ស​ន៏ Samsung QLED ពិតជា​ផ្តល់​ឲ្យ​អ្នកលោក​នូវ​សោ​ភ័ណ្ឌ​ភាពដ៏​ប្រណិត​សម្រាប់​គេហដ្ឋាន​

24-04-2019 10:02 am 213

ស្របពេល​ដែល​បច្ចេកវិទ្យា​មាន​ការអភិវឌ្ឍន៍​ឥតឈប់ឈរ​ក្នុង​ការផ្តល់ជូន​ការរស់នៅ​កាន់តែ​ងាយស្រួល​នោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​អេឡិចត្រូនិក​យក្ស ​សាម​សុង ក៏​បាន​ធ្វើ​ការប្រកាស និង​ផ្តល់​ជូន​នូវ​ភាព​អស្ចារ្យ​នៃ​ទូរទស្សន៍ QLED ដ៏​វៃឆ្លាត​បំផុត​ជាមួយនឹង​មុខងារ Ambient Mode ថ្មី​របស់​ខ្លួន​។ ហើយ​សម្រាប់​មុខងារ Ambient Mode ថ្មី​នេះ​ដែរ​គឺ​ពិតជា​អាច​ផ្តល់​នូវ​ប្រណីតភាព និង​ការទាក់ទាញ​បំផុត​សម្រាប់​គេហដ្ឋាន​ក៏ដូចជា​បន្ទប់ទទួលភ្ញៀវ​របស់​អ្នក​បាន​។ ជាក់ស្តែង​វា​អាច​ផ្លាស់ប្តូរ​អេក្រង់​ទូរទស្សន៍​សាម​សុង QLED របស់​អ្នក​ទៅ​ជា​ស៊ុម​រូបភាព ឬ​អាច​បំ​លែង​ឱ្យ​ទៅ​ជា​អេក្រង់​ពណ៌​ដូច​ទៅ​នឹង​ផ្ទៃ​ជញ្ជាំង​របស់​អ្នក​បាន​ផង​ដែរ​ដោយ​ប្រើប្រាស់​ថាមពល​តិច​បំផុត​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​មុខងារ Ambient Mode ថ្មី ដែល​មាន​នៅក្នុង​ទូរទស្សន៍ សាម​សុង QLED នេះ​គឺ​ត្រូវបាន​បង្កើតឡើង​យ៉ាង​ល្អឥតខ្ចោះ​ពី​សិល្បៈករ​ល្បីៗ​ជាច្រើន​រូប​ជុំវិញ​ពិភពលោក​ដូចជា​៖ Tali Lennox និង Scholten & Baijings ជាដើម​។ បន្ថែម​លើស​ពីនេះ​ទៀត​នោះ លោក  Jongsuk Choo ដែល​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ​ផ្នែក Visual Display Business នៃ​ក្រុមហ៊ុន​អេឡិចត្រូនិក សាម​សុង បាន​មានប្រសាសន៍ថា “ យើង​ពិតជា​មាន​មោទនភាព​ក្នុង​ការផ្តល់ជូន​នូវ​មុខងា Ambient Mode ថ្មី​នេះ​សម្រាប់​អតិថិជន​ទាំងអស់​ដែល​មិន​គ្រាន់តែ​បន្ថែម​ភាពស្រស់ស្អាត​ដ៏​ល្អ​ឯក​សម្រាប់​អេក្រង់​ទូរទស្សន៍​នៅ​ពេល​បិទ​ប៉ុន​ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​បែបផែន​ជីវិត​កាន់តែ​រស់​រវើក និង​ទាន់សម័យ​ផងដែរ​”​។

*** ក្រុមហ៊ុន សាម​សុង តែងតែ​នាំ​មក​ជូន​នូវ​បទពិសោធន៍​នៃ​ជីវិត​ដ៏​រស់​រវើក​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើបៗ​បំផុត​សម្រាប់​លោក​អ្នក និង​ពិភពលោក​ទាំងមូល​។ លោកអ្នក​ក៏​អាច​រក​ជាវ​បាន​នៅ​តាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232 ។​

ព័ត៌មានផ្សេងទៀត