ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​​ចាប់ផ្ដើម​​កម្មវិធី​ថ្មី​​ឲ្យ​មនុស្ស​យន្ដ​​អាន​ព័ត៌មាន​​តែ​ត្រូវ​​រង​ការរិះគន់​

22-04-2019 2:46 pm 303
រូបភាពមនុស្សយន្ដអានព័ត៌មានតាមប៉ុស្ដិ៍ទូរទស្សន៍

ទូរទស្សន៍​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី​ប៉ុស្ដិ៍​Rossiya24 បានចាប់ផ្ដើម​ដំណើរការ​កម្មវិធី​ថ្មី​មួយ​គឺ​ឲ្យ​មនុស្ស​យន្ដ​អាន​ព័ត៌មាន​។ មនុស្ស​យន្ដ​នេះ​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​Promobot ស្ថិតក្នុង​ទីក្រុង​Perm ដែល​មុខមាត់​របស់​វា​យក​គម្រូ​តាម​ស្ថាបនិក​លោក​Alexei Yuzhakov​។ មនុស្ស​យន្ដ​នេះ​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​software និង​សមាសធាតុ​ផ្សេងទៀត​ស្ទើរ​ទាំងស្រុង​ផលិត​នៅ​ក្នុងស្រុក​។ ដ្បិត​ពេលនេះ​វា​អាចមាន​សកម្មភាព​តែ​ទៅលើ​ទឹកមុខ​នឹង​ក ប៉ុន្ដែ​ថ្ងៃ​អនាគត​គេ​នឹង​អភិវឌ្ឍឲ្យ​វា​មានកាយ​វិការរស់​រវើក​ដូចជា​មនុស្ស​ធម្មតា​។ យ៉ាងណាមិញ​បច្ចុប្បន្ន​មនុស្ស​យន្ដ​នេះ​កំពុង​រង​ការរិះគន់ ដោយសារតែ​សាធារណជន​មួយចំនួន​ត្អូញត្អែ​ពី​ឥរិយាបថ និង​ការឃោសនា​នយោបាយ​៕

ព័ត៌មានផ្សេងទៀត