រដ្ឋាភិបាល​ថា​អាមេរិក​គ្រាន់តែ​សម្តែង​ថា​ស្រឡាញ់​កម្ពុជា តែ​អ្នកវិភាគ​បកស្រាយ​ផ្សេង​

20-04-2019 8:19 pm 2401

​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា បាន​លើកឡើង​ថា ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​កម្ពុជា តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន​ឯណោះ​វិញ ។  អាមេរិក​បន្ត​ថា​ប្រហែល​៨៧%​នៃ​ទំនិញ​ដោះដូរ​គ្នា គឺជា​ទំនិញ​នាំចូល​មកពី​ប្រទេស​ចិន ដែល​មិន​បាន​ជួយ​ដល់​ការធ្វើឱ្យ​មាន​ការងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់ទំនង​របស់​កម្ពុ​ជា​ជាមួយ​អាមេរិក ឬ​សហភាព​អឺរ៉ុប​ទេ ។​

​អត្ថបទ​ដដែល​នោះ​បាន​បញ្ជាក់​អះអាងថា នេះ​គ្រាន់តែ​ជា​ផ្លូវ​មួយទៀត​ដែល​កម្ពុជា បាន​ងាក​ចេញ​ពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែល​មាន​តុល្យភាព ទៅ​រក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ដែល​មាន​ការពឹងផ្អែក​ច្រើន​ទៅលើ​ប្រទេស​ចិន ។​

​យ៉ាងណាក៏ដោយ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មេសា ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​លើ​ទំព័រ​ហ្វេ​ស​ប៊ុកខ្លួន​ថា ឱ្យ​កម្ពុជា​ប្រុងប្រយ័ត្ន ខណៈ​ដែល​សហរដ្ឋអាមេរិក​កំពុងតែ​បង្ក​បញ្ហា​ម្តង​ទៀត​ជាមួយនឹង​អ្វី​ដែល​គេ​ហៅថា បញ្ហា​ឱនភាព​ពាណិជ្ជកម្ម ។​

​ស្ថានទូត​ចិន​ក៏​បាន​លើក​ជា​សំណួរ​ថា តើ​សហរដ្ឋអាមេរិក​ធ្លាប់បាន​ជួយ​អ្វីខ្លះ​ដល់​កម្ពុជា​សម្រាប់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ខណៈ​ដែល​ចិន បាន​កសាង​ផ្លូវ​ចំនួន​៣១​ខ្សែ និង​ស្ពាន​ចំនួន​៨ សម្រាប់​កម្ពុជា ដែល​មាន​ប្រវែង​សរុប​ជាង ៣​ពាន់​គីឡូម៉ែត្រ ។ ចិន​ក៏​បាន​បន្ត​លើកឡើងថា ខ្លួន​បាន​ជួយ​កសាង​ស្ថានីយ​វា​រី​អគ្គិសនី​ទាំងអស់​នៅ​កម្ពុជា ស្មើនឹង​៨០% នៃ​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ដែល​មាន​ដំណើរការ​នៅ​កម្ពុជា និង​បាន​បន្ត​ចោទ​ជា​សំណួរ​ទៅ​អាមេរិក​ថា តើ​អាមេរិក​បាន​ធ្វើ​អ្វីខ្លះ​?

​យើង​សូម​ងាក​ចេញពី​សង្គ្រាម​ស្លាប​ប៉ា​កា​រវាង​មហាអំណាច​ទាំងពីរ ដោយ​ងាក​មក​ស្តាប់​ការយល់ឃើញ និង​ឆ្លើយតប​ចំពោះ​ការលើកឡើង​របស់​ស្ថានទូត​អាមេរិក​ពី​សំណាក់​វាគ្មិន​បី​រូប​វិញ​ម្តង រួមមាន លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​, លោក សុខ ទូច អ្នកវិភាគ និង​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​លោក គី សេរី​វឌ្ឍន៍ បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច ។ 

​ជា​បន្ត​សូម​ស្តាប់​វាគ្មិន​ទាំង​បី​រូប ដែល​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​វា​យោ ក្នុង​នាទី​ហេតុការណ៍​សំខាន់ ដែល​រៀបចំ​ជូន​ដោយ ទេព កោសល្យ ដូចតទៅ​…

ព័ត៌មានផ្សេងទៀត