ការប្រគំ​តន្ត្រី​កាន់តែ​ធំ​អស្ចារ្យ និង​ប្លែក​ចំណី​ចក្ខុ​នៅ​យប់​ចុងក្រោយ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

19-04-2019 3:59 pm 183

ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​របាន​រៀបចំ​ការប្រគំ​តន្ត្រី​យក្ស​ដ៏​អស្ចារ្យ​នៅក្នុង​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើក​ទីពីរ នៅ​រាត្រី​ចុង​ក្រោយ​នៅ​ថ្ងៃទី​១៦ ខែ​មេសា ជា​ថ្ងៃ​ចុងក្រោយ​នៃ​ពីរ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។

​ក្នុងឱកាស​ពិសេស​នោះ រាល់​អតិថិជន​ជា​វ​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ពី ៦ កំប៉ុង​/​ដប​នឹង​ទទួលបាន​ឱកាស​ចាប់ឆ្នោត​ផ្សងសំណាង​ដើម្បី​ឈ្នះ​រង្វាន់​ពី​ស្រា​បៀរ​អាន់​ឆ័រ ដូចជា អាវយឺត កន្សែង និង កំរាល​សម្រាប់​ដំណើរ​កម្សាន្ត ដែល​អាច​ក្រាល​នៅ​ឆ្នេរស​មុទ្យ​សម្រាប់​អង្គុយលេង​។​

​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័រ នៅ​រាត្រី​ចុង​ក្រោយ​នៅ​ថ្ងៃទី​១៦ ខែ​មេសា នៅ​បរិវេណ​កោះ​ពេជ្រ​ក្បែរ​ផ្សារ​រាត្រី ខេត្ត​កំពង់ចាម បាន​ចូលរួម​សម្តែង​ដោយ​តារា​ចម្រៀង​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​តារាចំរៀង​កំពុង​និយម​ជាច្រើនរូប​ទៀត​ដូចជា អ្នកនាង ពេជ្រ សោភា លោក ឆន សុវណ្ណ​រាជ កញ្ញា ឱក សុគន្ធ​កញ្ញា លោក នី​កូ អ្នកនាង​សុគន្ធ នីសា អ្នកនាង សុខ ស្រី​នាង លោក ហ្សូ​ណូ កញ្ញា សួស វី​សា  កញ្ញា ទេព បូ​ព្រឹក្ស លោក នី រតនា ជី​ដេ​តូ​តូ (DJ Toto) និង​តារា​ជាច្រើន​រូប​ទៀត​។​

​កម្មវិធី​នេះ​នាំ​មក​ជួន​លោកអ្នក​ដោយ ស្រា​បៀរ អាន់​ឆ័រ​។ ស្រា​បៀរ អាន់​ឆ័រ ជា​ស្រា​បៀរ​ដែល​ពេញនិយម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ​ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​គុណភាព​ជា​បន្តបន្ទាប់​សរុប​ជាង ៣០ មេដាយ រសជាតិ​ស្រទន់​លើសគេ ផ្តល់​នូវ​អារម្មណ៍​រីករាយ ស្រស់ថ្លា ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែង គ្រប់​កម្មវិធី​។

​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​ពិសេស​នេះ សូម​ចូល​មើល​ទំព័​រហេ្វ​សបុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័រ​៖ https://www.facebook.com/AnchorBeerKH/ ។
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕


ព័ត៌មានផ្សេងទៀត