លោកហ៊ុន សែន៖១៦ មេសានេះ ជាខួបលើកទី៤៤ឆ្នាំ នៃការធ្លាក់ខ្លួន ពិការរបស់ខ្ញុំ

16-04-2019 12:54 pm 451

លោកនាយករដ្ឋមន្រ្ដីហ៊ុន​ សែន នៅថ្ងៃនេះ បានរំលឹកថ្ងៃដែលលោកធ្លាក់ខ្លួនពិការ កែវភ្នែកខាងឆ្វេងកាលពី៤៤ឆ្នាំមុន ក្នុងសម័យសង្រ្គាមរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហម។ លោកហ៊ុន​ សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោក ថា”ថ្ងៃ១៦ មេសានេះ ជាខួបលើកទី៤៤ឆ្នាំ នៃការធ្លាក់ខ្លួនពិការរបស់ខ្ញុំ(១៦ មេសា ១៩៧៥-១៦ មេសា២០១៩)។ តាំងពីពេលនោះមក ខ្ញុំមិនដែលនិយាយនឹង​មិនមាន​សិទ្ធិនិយាយពាក្យ (រក្សាការពារដូចការពារប្រស្រីភ្នែក)ទៀតទេព្រោះខ្ញុំខ្លួនឯងបា​នបាត់បង់ប្រស្រីភ្នែកឆ្វេងរួចទៅហើយ”។

លោកហ៊ុន សែន បានសរសេរបន្ត ថា”ពិតជាឈឺខ្លាំងណាស់ នៅពេលដែលខ្ញុំត្រូវរបួស នឹងគ្រូពេទ្យបានវះយកកែវភ្នែកខ្ញុំចេញ។ នេះហើយជារសជាតិនៃយុវជន ក្នុងសម័យសង្គ្រាម ខ្លះពលីជីវិត ខ្លះដាច់ដៃដាច់ជើង និង​ខ្លះ​ពិ​ការភ្នែក។ល”។ ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាល បានស្នើអំពាវនាវដល់ជនរួមជាតិជួយការពារសន្តិភាព ដែលលោ​កថា រកបានដោយលំបាក នឹងកុំឲ្យសង្រ្គាមកើតឡើងវិញលើទឹកដី ដ៏កំសត់មួយនេះ​ជា ថ្មីម្តង​ទៀត​៕

 

ព័ត៌មានផ្សេងទៀត