ព្រះវិហារ​អាយុកាល​ជាង​៨០០​ឆ្នាំ​នៅ​បារាំង ត្រូវ​អគ្គិ​ស​ភ័យ​លេប​ត្របាក់​

16-04-2019 9:51 am 360
ដំបូលព្រះវិហារNotre-Dameដែលត្រូវភ្លើងឆេះ

​ព្រះវិហារ​សាសនា​កាតូលិក Notre-Dame អាយុកាល​៨៥០​ឆ្នាំ ស្ថិតនៅក្នុង​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ត្រូវ​អគ្គិ​ស​ភ័យ​លេប​ត្របាក់ កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​ខែមេសា​ឆ្នាំ​២០១៩​។ ភ្លើង​បាន​ឆាបឆេះ​រាលដាល​យ៉ាង​ឆាប់រហ័ស ទៅកាន់​ដំបូល​ព្រះវិហារ ដោយ​ធ្វើឲ្យ​ដំបូ​លចុង​ស្រួច រចនា​ក្នុង​ទម្រង់​ដូច​ប្រាសាទ បាន​បាក់​រលំ​។ 

ក្រុម​អ្នក​ពន្លត់​អគ្គិ​ស​ភ័យ ប្រហែល​៥០០​នាក់ បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​ពន្លត់ភ្លើង ដើម្បី​សង្គ្រោះ​ព្រះវិហារ ដែលជា​សំណង់​អាគារ​ប្រវត្តិសាស្ត្រ​មួយ​នេះ​។ នៅ​ទីបំផុត ក្រុម​ពន្លត់​អគ្គិ​ស​ភ័យ ការពារ​បាន​តួ​ព្រះវិហារ​ទាំងមូល ក្រោយពី​បើក​ប្រតិបត្តិការ​ពន្លត់​អស់​រយៈពេល​ជាង​៤​ម៉ោង​។​

​ចំពោះ​មូលហេតុ ពិតប្រាកដ​ដែល​បណ្តាលឲ្យមាន​អគ្គិ​សភ័យនេះ​កើតឡើង​នៅ​មិនទាន់ដឹង​នៅឡើយ​ទេ​។ 

ចំណែក​ប្រធានា​ធិបតិ​បារាំង​លោក​អេ ម៉ា​ណូអែល ម៉ា​ក្រុង​បាន​ហៅ​គ្រោះ​អគ្គិ​ស​ភ័យ ដែល​ឆាបឆេះ​មរតក​ប្រវត្តិសាស្ត្រ​មួយ​នេះ ថា​ជា​សោកនាដកម្ម​គួរឲ្យ​ខ្លោចផ្សា​។ លោក​ប្រធានាធិបតី​អះអាង​ភ្លាមៗ​ថា នឹង​សាងសង់​ព្រះវិហារ ដែល​រង​នូវ​ការខូចខាត​ឡើងវិញ​ផងដែរ​៕​

ព័ត៌មានផ្សេងទៀត