លោកប៉ា សុជាតិវង្ស ត្រូវបានតែងតាំង ជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្រ្ដី ឋានៈស្មើទេសរដ្ឋមន្រ្ដី

15-04-2019 10:54 am 600

លោកប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ ត្រូវបានតែងតែជាទីប្រឹក្សាផ្ទាល់ លោកនាយករដ្ឋមន្រ្ដីហ៊ុន​ សែន ហើយមានឋានៈស្មើទេសរដ្ឋមន្រ្ដី។ យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេច​ព្រះ​បរ​មនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលឡាយព្រះហ​ត្ថលេ​ខានៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ បានត្រាស់បង្គាប់ ថា តែងតាំង និងផ្ដល់ឋានៈជូនលោកប៉ា សុជាតិវង្ស ជាទីប្រឹក្សា​ផ្ទាល់​លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន មានឋានៈស្មើទេសរដ្ឋមន្រ្ដី។

សូមជម្រាប ថា លោកប៉ា សុជាតិវង្ស បច្ចុប្បន្នជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ហើយកាលពីពេលថ្មីៗនេះ លោកបានលាឈប់ពីតំណាងរាស្រ្ដមណ្ឌលភ្នំពេញ ដោយគ្រោ​ងទៅកាន់តំ​ណែងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញវិញ៕

ព័ត៌មានផ្សេងទៀត