ថ្ងៃទី​មួយ​​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​មាន​គ្រោះថ្នាក់​​ចរាចរណ៍​​កើតឡើង​៣១​លើក​​ទូទាំងប្រទេស​

15-04-2019 8:53 am 428

​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឲ្យដឹងថា ថ្ងៃទី​១​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ គឺ​ថ្ងៃទី​១៤​ខែមេសា​ឆ្នាំ​២០១៩ គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​១៣ ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​១៤​ខែ​មេសា មាន​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ចំនួន​៣១​លើក​។ ក្នុងនោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​១៧​នាក់ របួសស្រាល​១៥​នាក់​និង​របួសធ្ងន់​៣២​នាក់​។ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាលឲ្យ​ខូចខាត​ម៉ូតូ​៣៣​គ្រឿង រថយន្ដ​តូច​១៥​គ្រឿង និង​រថយន្ដ​ធំ​៣​គ្រឿង​។ ចំពោះ​មូលហេតុ​គឺ​ដោយសារ​ល្បឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្ដាំ បត់​គ្រោះថ្នាក់ និង​ប្រជែង​៕

ព័ត៌មានផ្សេងទៀត