ថ្ងៃទី​មួយ​​នៃ​ពិធី​​បុណ្យចូលឆ្នាំ​​មាន​អគ្គីភ័យ​​កើតឡើង​​៥​លើក​​ទូទាំងប្រទេស​

15-04-2019 8:36 am 196
រូបភាព​រថយន្ដចុះ​អន្ដរាគមន៍​ពន្លត់​អគ្គីភ័យ​​ឆាបឆេះ(រូបភាពពីFresh News)

​តាម​ការបញ្ជាក់​ពី​លោក​នេត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ​និង​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បានឲ្យដឹងថា នៅ​យប់​ថ្ងៃទី​១​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ គឺ​ថ្ងៃទី​១៤​ខែមេសា​ឆ្នាំ​២០១៩ មាន​អគ្គីភ័យ​កើតឡើង​ទូទាំងប្រទេស​ចំនួន​៥​លើក​។ អគ្គីភ័យ​ទាំង​៥​លើក​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំងស្រុង​៣​ខ្នង និង​២​ខ្នង​រង​ការខូចខាត​តិចតួច​។ ក្នុងចំណោម​ករណី​ទាំង​៥​នេះដែរ មាននៅ​រាជធានី​ភ្នំពេញ​២​លើក កំពង់ចាម​១​លើក  តាកែវ​១​លើក និង​ឧត្ដ​មានជ័យ​១​លើក​។ យ៉ាងណាក៏ដោយ​អគ្គីភ័យ​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ហើយ​មូលហេតុ​ករណីខ្លះ​ដោយសារ​ចរន្ដ​អគ្គិសនី និង​ប៉ូលិស​កំពុង​ស្រាវជ្រាវ​ករណី​ដែល​ពុំទាន់​ដឹង​មូលហេតុ​៕

ព័ត៌មានផ្សេងទៀត