យន្ដហោះ​​ស្លាប​វែង​​បំផុត​​ក្នុង​លោក​​ហោះ​សាកល្បង​​ដោយ​​ជោគជ័យ​

14-04-2019 1:07 pm 1142
រូបភាព​យន្ដហោះ​ស្លាបវែងបំផុត​ពេលហោះសាកល្បង

​យន្ដហោះ​ស្លាប​វែង​បំផុត​ក្នុង​លោក បាន​ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​១៣​មេសា​ម្សិលមិញ​។ យន្ដហោះ​នេះ​ផលិតឡើង​ដោយ​ក្រុមហ៊ុន​Stratolaunch​របស់​អាមេរិក ជា​ក្រុមហ៊ុន​បង្កើតឡើង​ដោយ​សហ​ស្ថាបនិក​ក្រុមហ៊ុន​Microsoft លោក​Paul Allen​ក្នុង​ឆ្នាំ​២០១១​។ ការ​រចនា​យន្ដហោះ​នេះ​គឺ​វា​មាន​ស្លាប់​វែង​ជា​យន្ដហោះ​ទាំងអស់​នៅក្នុង​លោក ផលិតឡើង​សម្រាប់​បាញ់​បង្ហោះ​ផ្កាយរណប​។ យន្ដហោះ​នេះ​ត្រូវ​ហោះ​១០​គីឡូម៉ែត្រ មុនពេល​បញ្ចេញ​ផ្កាយរណប​ចូលទៅក្នុង​តារាវិថី​។ វា​មាន​ស្លាប​ប្រវែង​១១៧​ម៉ែត្រ ស្មើនឹង​ប្រវែង​តារាង​បាល់ទាត់​នៅ​អាមេរិក​។ 

​យន្ដហោះ​ប្រភេទ​ម៉ាស៊ីន​៦​នេះដែរ អាច​ហោះ​ដល់​កម្ពស់​៤,៥៧២​ម៉ែត្រ និង​មាន​ល្បឿន​២៧៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ក្នុង​ការហោះហើរ​លើកដំបូង​របស់ខ្លួន​។ ចំពោះ​មូលហេតុ​ដែល​គេ​ផលិត​វា​ឡើង​សម្រាប់​បង្ហោះ​ផ្កាយរណប​ដូច្នេះ ព្រោះ​វា​ថោក​ជាង​ការប្រើប្រាស់​គ្រាប់​រ៉ុក​ក្កែ​តបាញ់​ចេញ​ពីដី​ទៅលើ​អាកាស​ដើម្បី​នាំ​ផ្កាយរណប​ចូលក្នុង​គន្លង​៕

ព័ត៌មានផ្សេងទៀត