សហរដ្ឋអាមេរិក​​ផ្ញើ​សារ​ជូនពរ​​ប្រជាជន​កម្ពុជា​​ក្នុងឱកាស​​បុណ្យចូលឆ្នាំថ្មី​​ប្រពៃណី​ខ្មែរ​

14-04-2019 9:36 am 1274
រដ្ឋបាលលោកដូណាល់ ត្រាំ​ផ្ញើសារជូនពរប្រជាជនកម្ពុជាក្នុងឱកាសចូលឆ្នាំថ្មី

​តាមរយៈ​សេចក្ដីថ្លែងការណ៍អ្នកនាំពាក្យ​​​​ក្រសួងការបរទេស​ចុះ​កាលពី​ថ្ងៃទី​១២​មេសា សហរដ្ឋអាមេរិក​បាន​ផ្ញើ​សារ​ជូនពរ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ឲ្យមាន​សុខភាព​ល្អ វិបុល​សុខ និង​សិរី​មង្គល ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។ សេចក្ដីថ្លែងការណ៍​បាន​ឲ្យដឹងទៀតថា ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា​និង​ប្រជាជន​អាមេរិក ផ្អែកលើ​កិច្ចខិតខំ​ប្រឹងប្រែង​រួម ដើម្បី​លើកកម្ពស់​សន្ដិភាព វិបុលភាព និង​សេរីភាព​។ សូមឲ្យ​ទំនាក់ទំនង​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំងពីរ​កើតឡើង​ក្នុង​ថ្មី​។ សូម​ទទួលយក​នូវ​សារ​ជូនពរ​ក្នុងឱកាស​ចូលឆ្នាំថ្មី ជា​ឆ្នាំ​ដែលមាន​សិរី​មង្គល សុខភាព​ល្អ សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​។ សូមបញ្ជាក់ថា ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ឆ្នាំកុរ ឯ​កស័ក ព​.​ស​.២៥៦៣ គ​.​ស​.២០១៩ មាន​រយៈពេល​បី​ថ្ងៃ​ចាប់ផ្ដើម​ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៦​មេសា​៕

ព័ត៌មានផ្សេងទៀត