ម្ចាស់​ក្លឹប “​ម៉ៃ​អា​មី​” និង​មនុស្ស​៦​នាក់​​ទៀត​ត្រូវបញ្ជូន​​ទៅកាន់​​តុលាការ​​នៅ​ព្រឹក​នេះ​

14-04-2019 8:54 am 367
រូបភាព​នៃការចុះបង្ក្រាប​នៅក្លឹបកម្សាន្ដម៉ៃអាមីកន្លងមក

​បណ្ដាញ​សារព័ត៌មាន​Fresh News បាន​ចុះផ្សាយ​ថា ម្ចាស់​ក្លឹប “​ម៉ៃ​អា​មី​” និង​បុគ្គលិក​ចំនួន​៦​នាក់​ទៀត ត្រូវបាន​ចាប់បញ្ជូន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៤​មេសា​នេះ ដើម្បី​ចាត់ការ​តាមច្បាប់​ពាក់ព័ន្ធ​សកម្មភាព​ផ្តល់​ទីតាំង​សម្រាប់​ប្រើប្រាស់ ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ប៊ុន ស​ត្យា ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ​។ 

​សូមបញ្ជាក់ថា កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ទីតាំង​ក្លឹប​មួយកន្លែង យីហោ "​ម៉ៃ​អា​មី​" ដោយ​ឃាត់ខ្លួន​មនុស្ស​៥០​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន កាលពី​យប់​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១១​ខែមេសា​នេះ ស្ថិតនៅ​ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។ ថ្នាំញៀន​ប្រមាណ ជាង​១០​គីឡូក្រាម ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រឹបអូស​បាន​នៅក្នុង​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​នេះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត