វៀតណាម​សម្រេច​ផ្តល់​អគ្គិសនី​បន្ថែម២០០-២៥០​មេហ្គា​វ៉ា​ត់​ដល់​កម្ពុជា​

13-04-2019 2:42 pm 742

​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​អង្គភាព​សារព័ត៌មាន​Fresh News នា​ថ្ងៃ​ទី​១៣ ខែ​មេសា នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាល​វៀតណាម បាន​សម្រេច​ផ្តល់​បន្ថែម នូវ​ថាមពល​អគ្គិសនី​ចំនួន ២០០ ទៅ ២៥០​មេហ្គា​វ៉ាត់ ដល់​កម្ពុជា​ដែល​កំពុង​ខ្វះខាត ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​កម្ពុជា ប្រើប្រាស់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា បាន​នឹង​កំពុង​ខ្វះខាត​ថាមពល​អគ្គិសនី​ប្រមាណ​៤០០​មេហ្គា​វ៉ាត់ នៅ​ក្នុង​រដូវប្រាំង ដោយសារ​បញ្ហា​ខ្វះខាត​ទឹក ប៉ុន្តែ​តាម​ការ​ឲ្យដឹង​ពី​អគ្គិសនី​កម្ពុ​ជា បញ្ហា​នេះ​នឹង​ត្រឡប់​មក​រក​ភាពប្រក្រតី​វិញ នៅ​ចុងខែ​ឧសភា​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត