​ស្លាប់​៧​នាក់​​និង​របួស​ជាង​២០​នាក់​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ថ្ងៃទី​១៣​មេសា​​

13-04-2019 10:43 am 358

​ស្លាប់​៧​នាក់​, របួសស្រាល​៥​នាក់ និង​របួសធ្ងន់​២១​នាក់​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៩​លើក​នៅ​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈនៃ​អគ្គស្នងការដ្ឋា​ននគរបាលជាតិ​។ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៩​លើក​នេះ បណ្ដាលឲ្យ​ខូតខាត​ម៉ូតូ​២២​គ្រឿង​, រថយន្ត​តូច​៨​គ្រឿង និង​រថយន្ដ​ធំ​៨​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន​៖ ល្បឿន​, មិន​គោរព​សិទ្ធ​, មិន​ប្រកាន់​ស្ដាំ​, ប្រជែង​, បត់​គ្រោះថ្នាក់​, និង​កត្ដា​យាន​ជាដើម​។​

​សូមបញ្ជាក់ថា រយៈពេល​១២​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១៥៣​លើក​, បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​៨០​នាក់ របួសធ្ងន់​១៥៥​នាក់ និង​របួសស្រាល​៥៩​នាក់​៕

ព័ត៌មានផ្សេងទៀត