ឆេះ​រោងចក្រ​​និង​ឃ្លាំង​ទំនិញ​​នៅ​វៀតណាម​​ស្លាប់​-​របួស​​ជាច្រើន​នាក់​

12-04-2019 3:49 pm 337
រូបភាពឃ្លាំងទំនិញដែលឆេះ

​តាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បានឲ្យដឹងថា មនុស្ស​យ៉ាងហោចណាស់​៥​នាក់​បាន​ស្លាប់​និង​បីនាក់​បាត់​ខ្លួន បន្ទាប់ពី​អគ្គីភ័យ​ឆាបឆេះ​នៅ​រោងចក្រ​និង​ឃ្លាំង​នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​១២​មេសា​នេះ​។ ភ្លើង​បាន​ឆាបឆេះ​នៅ​រោងចក្រ​តូចៗ មានដូចជា​រោងចក្រ​ធ្យូង​ថ្ម កាកសំណល់​គ្រី​ស្ដាល់ កន្លែង​ផ្ទុកទំនិញ និង​ផលិតផល​ឈើ​ផងដែរ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់សារ​ព័ត៌មានវៀតណា​ម​។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​អះអាងថា​មនុស្ស​ស្លាប់មាន​ច្រើនជាង​៥​នាក់ ប៉ុន្ដែ​ភ្លាមៗ​មិនទាន់មាន​ការបកស្រាយ​បន្ថែម​ពី​អាជ្ញាធរ​ទេ​។ អគ្គីភ័យ​ត្រូវបាន​ពន្លត់​ទៅវិញ​នៅ​ព្រឹក​ថ្ងៃ​ដដែល ហើយ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​ធ្វើឲ្យមាន​អគ្គីភ័យ​៕​

ព័ត៌មានផ្សេងទៀត