ក្រុម​ជួយសង្គ្រោះ​​រកឃើញ​​បំណែក​យន្ដហោះ​​ចម្បាំង​​ជប៉ុន​ដែល​បាត់​

10-04-2019 10:15 am 292
រូបភាពយន្ដហោះប្រភេទ​F-35​ដែល​បាត់​

​អ្នកនាំពាក្យ​យោធា​ជប៉ុន​បានបញ្ជាក់​នៅ​ថ្ងៃទី​១០​មេសា​នេះ​ថា ក្រុម​ជួយសង្គ្រោះ​និង​ក្រុម​ស្វែងរក​បាន​រកឃើញ​បំណែក​យន្ដហោះ ជា​របស់​យន្ដហោះ​ចម្បាំង​បំបាំង​កាយ​F-35​ដែល​បាត់​កាលពី​ថ្ងៃទី​០៩​មេសា​។ យន្ដហោះ​បាត់​ពេល​ហោះហើ​រលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ជិត​តំបន់​ភាគ​ខាងជើង​ប្រទេស​ជប៉ុន​។ ក្រោយមក​ក៏មាន​កង​អន្ដរាគមន៍​ចុះ​ស្វែងរក និង​បាន​ប្រទះឃើញ​បំណែក​កំណត់ថា​របស់​យន្ដហោះ​F-35​ដែល​បាត់​នោះ​។ ចំណែក​អ្នកបើក​យន្ដហោះ​កំពុង​បន្ដ​បាត់​ខ្លួន​រក​មិនទាន់​ឃើញ​នៅឡើយ​។ សូមបញ្ជាក់ថា យន្ដហោះ​នេះ​ហោះហើរ​នៅ​ចម្ងាយ​១៣៥​គីឡូម៉ែត្រ ភាគ​ខាងកើត​មូលដ្ឋាន​ទ័ពអាកាស​Misawa​ក្នុង​ខេត្ដ​Aomori នៅ​ម៉ោង​ប្រមាណ​៧​និង​២៧​នាទី​រសៀល​ម៉ោង​ក្នុង​តំបន់ នៅពេល​បាត់​ការទាក់ទង​ពី​ប្រព័ន្ធ​រ៉ា​ដា​៕

ព័ត៌មានផ្សេងទៀត