លោក​Zuckerberg​​ប្រុង​ជើងការ​​ចំពោះ​​ការប្រើ​ហ្វេ​សប៊ុក​​ពេល​បោះឆ្នោត​​ឆ្នាំ​២០២០

05-04-2019 4:59 pm 331
​លោក​Mark Zuckerberg(ឆ្វេង)​ពេលផ្ដល់បទសម្ភាសន៍

​ក្នុង​បទសម្ភាសន៍​មួយ​នាពេល​ថ្មីៗ​នេះ នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​ហ្វេ​សប៊ុក​លោក​Mark Zuckerberg បាន​អះអាងថា​លោក​ពិតជា​មាន​មោទនភាព ចំពោះ​ដំណើរការ​របស់​ក្រុមហ៊ុន​ដែល​បានធ្វើ​កន្លងមក ក្នុង​ការទប់ស្កាត់​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត និង​ការ​បែកធ្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​។ លោក​បាន​និយាយ​ការពា​រថា ក្រុមហ៊ុន​របស់លោក​បាន​ធ្វើ​សកម្មភាព​កាន់តែខ្លាំង​ជាង​មុន បន្ទាប់ពី​មាន​ហេតុការណ៍​វាយប្រហារ​កើតឡើង ក្នុងនោះ​មាន​ការវាយប្រហារ​នៅ​ព្រះវិហារ​ក្នុងប្រទេស​ណូវែល​ហ្សេ​ឡង់​ចាដើម​។ 

​ក្រុមហ៊ុន​របស់លោក​នឹង​ព្យាយាម​បន្ថែមទៀត ដើម្បី​ចែកចាយ​រឿង​ល្អៗ​ដែល​មនុស្ស​បានធ្វើ និង​កាត់បន្ថយ​ក៏ដូចជា​ដកចេញ​នូវ​ព័ត៌មាន​ដែល​ផ្ដល់​ផល​អវិជ្ជមាន​និង​ព័ត៌មាន​មិន​ពិត​។ លោក​Zuckerberg​បានបង្ហាញ​ពី​ទំនុកចិត្ដ​ខ្ពស់​ចំពោះ​ការបោះឆ្នោត​ប្រធានា​ធិបតី​អាមេរិកនៅ​ឆ្នាំ​២០២០ ក្រោយ​បាន​រៀនសូត្រ​ពី​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៦ គឺ​មិនឲ្យ​ប្រើប្រាស់​ហ្វេស​ប៊ុក​ក្នុង​ផ្លូវ​មិនល្អឡើយ​។ 

​សូមបញ្ជាក់ថា ថ្មីៗ​នេះ​ក្រុមហ៊ុន​ហ្វេ​សប៊ុក​កំពុងរង​ការរិះគន់​យ៉ាងខ្លាំង ដោយសារ​ករណី​បែកធ្លាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់ និង​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ហ្វេ​សប៊ុក​ក្នុង​រឿង​មិនល្អ​ជាច្រើន ក្នុងនោះ​ក៏មាន​ពាក់ព័ន្ធ​រឿង​នយោបាយ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត