ពិតជា​សរសើរ​ទឹកចិត្ដ​ក្មេងប្រុសម្នាក់​ស្ម័គ្រចិត្ដ​អៀវមិត្ដភក្ដិ​ទៅសាលា​៦ឆ្នាំ​មកហើយ​ ​

02-04-2019 3:04 pm 458
រូបភាពក្មេងប្រុស​ដែលអៀវមិត្ដភក្ដិទៅសាលាររៀនជារៀងរាល់ថ្ងៃ

​មិត្ដ​ធម្មតា​មិន​ពិបាក​រកទេ​ប៉ុន្ដែ​មិត្ដ​ស្លាប់​រស់ ចេះ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​ទើប​ពិបាក​រក​។ មិត្ដភក្ដិ​ល្អពិត​ប្រាកដចេះ​យកអា​សារគ្នា​ទៅវិញទៅមក មិន​ថា​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ ជាក់ស្ដែង​ដូចជា​មិត្ដភក្ដិ​ពីរនាក់​ដែល​ស្រឡាញ់គ្នា​ដូច​បងប្អូន ហើយ​ជួយ​យកអាសារ​គ្នា​ផងដែរ​គឺ​កុមារា​ពីរ​នាក់​រស់នៅក្នុង​ខេត្ដ​ស៊ី​ឈ័ន​ប្រទេស​ចិន​។ ក្មេងប្រុស​ពិការ​ឈ្មោះ​Zhang Ze ត្រូវ​មិត្ដភក្ដិ​អាយុ​១២​ឆ្នាំ​ឈ្មោះ​Xu Bingyang អៀវ​ទៅ​សាលារៀន​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​៦​ឆ្នាំ​។ 

​ទឹកចិត្ដដ៏​ល្អ​កម្ររកបាន​នេះបាន​ល្បីដ​ល់​សារព័ត៌មាន​ក្នុងស្រុក​Sichuan Online និង​Xinhua​ក៏​ចុះផ្សាយ​ដែរ​។ Xu​ដែលមាន​កម្ពស់​ខ្ពស់ជាង​Zhang​និង​មាន​កម្លាំង​ខ្លាំង​ជាង​ផង​នោះ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា វា​ជា​រឿង​សប្បាយចិត្ដ​ខ្លាំងណាស់ស​ម្រាប់​រូបគេ ដែល​អាចជួយ​មិត្ដភក្ដិ​បាន​ដូច្នេះ​។ វា​មិន​ពិបាក​ទេ​ក្នុងការ​អៀវ​Zhang​ទៅ​សាលារៀន ព្រោះ​រូបគេ​មាន​ទម្ងន់​ដល់​ទៅ​៤០​គី​ឡូ ហើយ​Zhang​មាន​ទម្ងន់​តែ​២៥​គីឡូ​ប៉ុណ្ណោះ​។  Xu​បាន​អៀវ​Zhang​ទៅ​សាលា​ជា​រៀងរាល់ថ្ងៃ​មិន​ថា​មេឃ​ក្ដៅ​ឬ​មាន​ភ្លៀង​ឡើយ និង​បាន​អៀវ​ផ្លាស់ប្ដូរ​ថ្នាក់រៀន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត