លោក​ហ៊ុន សែន ប្រកាស​មិន​អត់ឱន​ឲ្យ​អ្នក​ប្រមាថ​ប្រពន្ធ​និង​កូន​អស់​មួយជីវិត​

01-04-2019 11:01 am 724

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ចំពោះមុខ​និស្សិត​វ៉ាន់ដា​គណនេយ្យ ជាង​៣​ពាន់​នាក់ នា​ថ្ងៃនេះ​ថា អ្នកខ្លះ​មាន​ឈាមជ័រ​ជា​វៀតណាម​សុទ្ធ តែ​បែរជា​ជេរ​រូប​លោក​ថា ក្បាល​យួន ខ្លួន​ខ្មែរ​។ ប្រមុខ​រដ្ឋាភិបាល ថ្លែង​ធ្ងន់ៗ​ថា ការប្រមាថ​ភរិយា និង​កូន​របស់​លោក​ថា ជា​ភរិយា និង​កូន​របស់​វៀតណាម​នោះ គឺជា​ការប្រមាថ ដែល​លោក​មិន​អាច​អត់ឱន​ឲ្យបាន​នោះឡើយ រហូត​អស់​មួយជីវិត​។​

​លោកនាយក​រដ្ឋមន្ត្រី ថ្លែងបន្ត​ថា ឃ្លីប​នៃ​ការ​ប្រមាថនេះ ត្រូវបាន​ផ្ញើ​ទៅតាម​ស្ថានទូត​នានា​រួចហើយ ហើយ​បញ្ជាក់ប្រាប់​ទូត​ទាំង​នោះ​ថា ការប្រមាថ​នេះហើយ ដែល​លោក​មិន​អាច​លើកឡើង​ឲ្យបាន​នោះឡើយ សម្រាប់​អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​៕

ព័ត៌មានផ្សេងទៀត